Abigail ជួយផ្សព្វផ្សាយ TikTok អោយម៉ាក់ៗ!! ទិដ្ឋភាព ៤ នាក់ម្តាយកូននៅតាមសួនបានអង្រួនចិត្តគ្រប់គ្នាអោយស្រស់ស្រាយ!
ជាទំលាប់របស់គ្រួសារតារាស្រី Chomismaterialgirl ហើយដែលគ្រួសារសំខាន់លំដាប់ទីមួយ មិនថាមមាញឺកការងារយ៉ាងណានោះទេពេលវេលាសម្រាប់កូនៗចាំបាច់ត្រូវតែមានរាល់ថ្ងៃ។ ចុងក្រោយចំនួនអ្នក Like ផុសនិងវីដេអូរបស់តារាស្រីកើនឡើយដោយសាកូនៗជាទីស្រលាញ់របស់នាង!

ថ្ងៃនេះតារាស្រីបាននាំកូនទាំងបីចេញក្រៅដើរលេងតាមសួនធម្មជាតិដែលមិនឆ្ងាយពីផ្ទះ ហើយបានចាប់យករូបភាពនិងទិដ្ឋភាពសប្បាយរីករាយមកផុសនៅក្នុងអ៊ិនស្តាក្រាមធ្វើអោយហ្វែនៗបានទស្សនា ហើយនាំគ្នាចែករំលែកបន្តរហូតបានក្លាយជាពត៌មានដែលនរណាៗក៏ចុច like អោយ។ បួននាក់ម្តាយកូនពុំបានធ្វើសកម្មភាពអ្វីច្រើននោះទេ ប៉ុន្តែក្តីសុខនៅលើមុខរបស់ពួកគេលោតចេញក្រៅយ៉ាងច្បាស់ក្រឡែត អ្នកដែលបានឃើញហើយតែងតែមានស្មាមញញឹមនៅលើមុខ ក៏ដូចជាមានសេចក្តីសុខតាមពួកគេដោយមិនដឹងពីមូលហេតុ។

បន្ទាប់ពីផុសរូបហើយតារាស្រីបានផុសវីដេអូ Tiktok ដែលមានអូន Abigail ជាតួអង្គសំខាន់ជាបន្ត លើកនេះបណ្តាលអោយគណនី តិកតក់របស់អ្នកនាង Chomismaterialgirl មានចំនួនអ្នកតាមដានផ្ទុះឡើងជាកំហុក។ បច្ចុប្បន្នបើអោយនិយាយថា Abigail ល្បីប៉ុណ្ណាប្រហែលនិយាយមិនទាន់បានទេ តែបើអោយប្រាប់ថាកូនស្រីទី៣របស់តារាស្រីមានឥទ្ធិពលនៅក្នុងបណ្តាញសង្គម ហើយមានហ្វែនខ្លាប់ច្រើនកម្រិតណានោះ យើងមាន Instagram និង Tiktok របស់អ្នកនាង Chompoo ជាចម្លើយគ្រប់គ្នាអាចសង្កេតមើលបាន។

អត្ថបទដោយ សា




