មិនអោយ Margie Rasri លើកដៃសំពះប៉ាក្មេកយ៉ាងម៉េចបើថ្លៃសាលារៀនកូនខ្ទង់លានប៉ាក្មេកអ្នកចេញលុយអោយ! មានរូបភាព
ធ្វើអោយអ្នកម៉ាក់ស្រីស្អាត Margie Rasri និងលោកយាយគាំងនិយាយលែងចេញ ក្រោយពីដឹងថាថ្លៃសាលាកូនៗរាប់លាន ថ្លៃចាយវាយម្នាក់ 200,000 បាត រៀនពីរថើម 400,000 បាតពីរនាក់បងប្អូនបូកសរុប 800,000 បាត រហូតដល់លោកយាយលាន់មាត់ថា ចាំខ្ញុំបង្រៀនវិញ!
ជាក់ស្ដែងនៅពេញថ្មីៗនេះអ្នកនាង Margie បានចេញមកបើកចិត្តនិយាយរៀបរាប់ពីអារម្មណ៍ពិតថា តាមពិតទៅវាដូចជាខ្លាំងបន្ទិចមែន ប្រសិនបើប្រៀបធៀបការរស់នៅរបស់ប្រជាជនក្នុងប្រទេសយើង ដោយកូនម្នាក់ 480,000 មួយខែត្រូវចំនាយ 40,000 បាត មិនគិតពីថ្លៃចាយវាយផ្សេងៗ ប្រាក់ខែត្រូវតែច្រើន ប្រសិនបើយើងបានប្រាក់ខែមួយខែ 50,000 ហើយត្រូវមកចំណាយអោយកូន 40,000 បាតវាសល់តែបន្ទិចទេ
រឿងការជ្រើសរើសសាលារៀនគឺវាប្រហាក់ប្រហែលគ្នាខ្លាំងណាស់ មិនខុសគ្នាឆ្ងាយទេ យើងជ្រើសរើសជិតៗ ផ្ទះរបស់យើងសាលា Inter យើងយើងក៏រៀននៅទីនោះដែរ បើរសួថាប្អូនៗ រំភើបចិត្តអត់យើងសុំប្រាប់ថាទៅលេងជាមួយមិត្តភ័ក្ដនៅរោងលេងមិនបានហៅថាសាលារៀននោះទេព្រោះខ្លាច់ពួកគាត់ខ្លាច់សាលារៀន
ចំណែកឯថ្លៃសាលាសាម៉ីខ្លួនដល់ថ្នាក់លើកដៃសំពះឪក្មេកយ៉ាងស្រស់ស្អាត អោយលោកប៉ាខាងប្ដីព្រមទាំងនិយាយថាសំណាងល្អដែលបានលោកតាជួយចេញអោយ ព្រោះលោកតាទទួលខុសចំពោះចៅៗគ្រប់គ្នា ដោយលោកបានប្រាប់ថានិងចេញថ្លៃសាលាអោយដល់រៀនចប់បរិញ្ញាបត្រតែម្ដង ប៉ុន្ដែពួកយើងមិនបាននិយាយដល់ថ្នាក់និងនោះទេ តែស្រេចលើលោកតាគាត់សប្បាយចិត្ត គាត់ក៏មើលពីភាពសក្ដិសមដែរ រកមើលថាកន្លែងនីមួយៗតម្លៃប៉ុន្មាន
យើងក៏ធូរដែរ ដោយលោកតាអារម្មណ៍ថាការវិនិយោគលើការអប់រំគឺដូចជាការជួយសង្គ្រោះក្មេងៗ ទើបគាត់យល់ថានេះជាការល្អមួយសម្រាប់គាត់និងចៅៗ
អត្ថបទដោយ : នីត្តា













