BTS បង្ហាញវត្តមានជាក្រុមម្តងទៀតជាលើកដំបូង!! ពួកគេចេញមុខនៅខេត្ត ប៊ូសាន ស្រុកកំណើតរបស់ Jimin និង Jungkook!

ដូចដែលក្រុម K-POP លំដាប់ពិភពលោកក្រុមនេះបានសន្យាមែន “ពួកគេមិនចេញចម្រៀងក្រុម ប៉ុន្តែនឹងមានរបស់ថ្មីៗមកបំរើអារម្មណ៍ហ្វែនៗមិនអោយដាច់នោះទេ” ហើយចុងក្រោយនេះសមាជិកទាំង ៧ រូបបានបង្ហាញវត្តមាននៅក្នុងកម្មវិធី Appointment Ceremony with Honorary Ambassadors for Worl EXPO 2030 BUSAN ដែលជាកម្មវិធីសំខាន់របស់ប្រទេសកូរ៉េខាងត្បួង។
មន្ត្រីជាន់ខ្ពស់គ្រប់រូបបានទទួលស្វាគមន៍កំលោះទាំងប្រាំពីរនាក់យ៉ាងកក់ក្តៅ ហើយប្រកបដោយកិត្តយសជាទីក្រៃលែងពីព្រោះពួកគេសប្បាយចិត្តដែល BTS យលព្រមធ្វើជាចំណែកមួយក្នុងការជួយផ្សព្វផ្សាយអំពីសម្បត្តិធម្មជាតិ វប្បធម៌ ទេសចរណ៍របស់ប្រទេស។ ក្រៅពីទទួលស្វាគមន៍អង្គកម្មវិធីទាំងមូលបានផ្តលឧកាសអោយក្រុម K-POP ល្បីល្បាញក្រុមនេះឡើងឆាកនិយាយសម្តែងនូវចំណាប់អារម្មណ៍ មតិយោបល់ ហើយបានប្រគល់ពានរង្វាន់កិត្តយសអោយសមាជិកគ្រប់រូបផងដែល។
វត្តមានរបស់ BTS ម្សិលមិញនេះបានក្លាយជាពត៌មានលំដាប់ពិភពលោកមួយរំពេចបន្ទាប់ពីមានរូបភាព និងវីដេអូបែកធ្លាយ។ អាចនិយាយបានថា BTS ពិតជាអាចធ្វើអោយ សម្បត្តិធម្មជាតិ វប្បធម៌ ទេសចរណ៍ ក៏ដូចជាប្រទេសកូរ៉េខាងត្បូងទាំងមូលទទួលបានចំណាប់អារម្មណ៍និងការយកចិត្តទុកដាក់ពីសាកលលោកបានយ៉ាងជោគជ័យ។ នៅខែតុលានេះពួកគេនឹងចូលរួមសម្តែង Concert នៅខេត្តប៊ូសាន ហ្វែនៗនៅប្រទេសកូរ៉េនិងទូទាំងពិភពលោកអាចទៅចូលរួមទស្សនាបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា