មានមិត្តភក្តិតារាៗច្រើនណាស់ដែលបានចូលខមមិនផ្ញើរបេះដូងផ្តល់កំលាំងចិត្តអោយតារាស្រី ladiiprang បន្ទាប់ពីបានឃើញផុសចុងក្រោយ ហើយបានលឺពីរដំណើរជីវិតតារាស្រីនិងឪពុកម្តាយដែលគ្រប់គ្នាមិនធ្លាប់ដឹងពីរមុនមក។ លើកនេះសូម្បីពិធីករប្រុសក៏ស្រក់ទឹកភ្នែកតាមដែល ពីព្រោះមិននឹកស្មានថាកញ្ញាប្រាងមានជីវិតកំសត់បែបនេះសោះ!

វីដេអូនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីជា Teaser កម្មវិធីសម្ភាសន៍អំពីជីវប្រវិត្តដែលបានអោយខ្លឺមសាឈឺផ្សាមួយចំនួនថា ladiiprang មិនមែនជាតារាស្រីដែលកើតចេញពីក្រកូលអ្នកមាន ឬជាហាយសូអ្វីនោះទេ។ គ្រួសាររបស់នាងមិនមានឋាន:បុណ្យសក្តិអ្វីឡើយនៅក្នុងសង្គមថៃ សមាជិកគ្រួសាររសនៅយ៉ាងលំបាកវេទនា ពេលនិយាយដល់អ្នកមានគុណនាងបានលើកយកឃ្លា “ប៉ាម៉ាក់អរគុណណាកូន” មកនិយាយទាំងទឹកភ្នែក ពួកគាត់អរគុណកូនស្រីដែលជួយយកគាត់ចេញពីជីវភាពដែលលំបាក។

នៅមានឈុតឆាកផ្សេងទៀតដែលបណ្តាលអោយ ladiiprang និងពិធីករនាំគ្នាយំដល់ទៅប្រាំដងក្នុងមួយកម្មវិធី សម្រាប់ហ្វែនៗដែលចង់បានរឿងពិតដ៏សែនកំសត់បន្ថែមអាចរងចាំទស្សនាកម្មវិធី “วันบันเทิง Talk” បានធានាថាទប់ទឹកភ្នែកមិនបានទេ។ ទម្រាំមានថ្ងៃនេះជីវិតរបស់តារាស្រីរូបនេះឆ្លងកាត់រឿងរ៉ាវច្រើនណាស់។
អត្ថបទដោយ សា



