វីដេអូថ្នមស្នេហ៍ Boy Pakorn សុខចិត្តបើកឡានទៅទទួលសង្សាតែប្រញាប់ពេកភ្លេចប្ដូរអាវ….ម្នាក់ៗខុសគ្នាដូចមេឃនិងដី! មានវីដេអូ

Boy Pakorn បង្ហោះវីដេអូដ៏គួអោយស្រលាញ់ ខណៈពេលបើកឡានទៅទទួល Faye Pornpawee បង្អាប់គ្នាទៅមកពេញឡានតែម្ដង ជាពិសេសឃើញឈុតសាម៉ីខ្លួនពាក់ហើយយល់ថាម្នាក់ៗដូចជានៅប្រទេសផ្សេងគ្នាអញ្ចឹង

ធ្វើអោយអ្នកអត់គូរគ្មានកន្លែងឈរហើយមួយរយៈ ព្រោះតែតួឯកប្រុសកំលោះអារម្មណ៍ល្អយ៉ាង Boy តែងតែបង្អួតសកម្មភាពឬរូបភាពផ្អែមល្ហែមជាមួយមិត្តស្រីគ្មានលោះថ្ងៃណាទាល់តែសោះ សមនិងរហ័សនាមអ្នកឈ្លក់វង្វេងស្នេហ៍មែន យ៉ាងជាក់ស្ដែងនៅពេលថ្មីៗនេះ Boy បានផុសវីដេអូក្នុង IG

After Footer (Active) - damrei Mr1 Zone2

ជាវីដេអូខណៈពេលសាម៉ីខ្លួនខាងប្រុសបើកឡានទៅទទួលខាងស្រីដោយមកអមជាមួយនិងប្រយោគថា “ឈុតរបស់គាត់ទើបតែចេញពីធ្វើក្រចក នៃប្រទេសថៃប្រហែលជាអាកាសធាតុត្រជាក់ពេកហើយៗៗៗ  @fayefayeye” នៅក្នុងវីដេអូជាសកម្មភាពមួយដ៏គួអោយស្រលាញ់ ខាងប្រុសបើកឡានទៅទទួលខាងស្រីដែលទើបនិងធ្វើក្រចករួច

ហើយដល់ពេលខាងស្រីឡើងឡាន Boy ក៏បង្អាប់ថាតែងខ្លួនដូចនៅប្រទេសត្រជាក់ ដល់ថ្នាក់ Faye អស់សំណើចផងញញឹមផង ប្រាប់តាមអ្នកអារម្មណ៍ល្អថា “ថ្ងៃក្ដៅតែបរិយាកាសអត់ក្រៅទេ” ហើយក៏ត្រលប់ទៅថតខាងប្រុសវិញម្ដងដូចនៅប្រទេសផ្សេងគ្នាអញ្ចឹង ព្រោះ Boy ពាក់តែអាវវាលក្លៀក ខោវជើងខ្លី ដោយប្រាប់ថាស្លៀកនៅហាត់ប្រាណ ហើយខាងស្រីចូលលទៅខមិនថា “អើៗៗៗៗមិនចូលចិត្តអោយតែងខ្លួនជិតៗ”

អត្ថបទដោយ : នីត្តា