ខាងប្រុសបើលេបបានគឺលេប Pattie ចាប់ក្បាលមេក្រូច្រៀងផងរាំផងឡើងគួអោយខ្នាញ់សូម្បីតែ Dan ក៏ត្រូវសង្កត់ចិត្តខ្លាំងណាស់ដែរព្រោះ…..! មានវីដេអូ
ជាគូរស្នេហ៍តារាប្រុសស្រីមួយគូទៀតដែលគូអោយស្រលាញ់បំផុត តែងតែមានសកម្មភាពឬរូបភាពស្នេហាមកផ្ញើរដល់ហ្វេនៗជាប់រហូត សម្រាប់គូរបស់លោក Dan Woravet និងកញ្ញា Pattie Ansumalin
ជាក់ស្ដែងលោក Dan ក៏បានថតវីដេអូខណៈពេលខាងស្រីឡើងច្រៀងយ៉ាងសប្បាយរីករាយ បង្អួតទឹកដមសម្លេងបែបខ្លីៗប៉ុន្ដែសប្បាយបំផុត អមជាមួយឃ្លាប្រយោគថា “ច្រៀងបានត្រូវចិត្តបងបែបនេះប្រហែលជាបងត្រូវនាំទៅច្រៀងញឹកបន្ទិចហើយមើលទៅ # trembling”
ប៉ុន្ដែមើលទៅ Dan ទាំងអស់សំណើចនិងទ្រាំក្នុងចិត្តខ្លាំងណាស់ដែរព្រោះក្រៅពី Pattie បង្ហាញកំលាំងសម្លេងយ៉ាងជឿជាក់ហើយ សង្សាសំណព្វចិត្តរាំឡើងភ្លេចច្រៀងរាំឡើងភ្លេចប៉ារូ៉លភ្លេងតែអាចកែឡើងមកច្រៀងវិញបាន រឿងនេះអ្នកគាំទ្រប្រញាប់ចូលទៅអោយបេះដូងគ្រប់ៗគ្នាថែមទាំងសរសើរខាងស្រីថាគួអោយស្រលាញ់និងគួអោយខ្នាញ់ទៀតផង មួយគូរនេះត្រូវចិត្តហ្វេនៗខ្លាំងណាស់
អត្ថបទដោយ : នីត្តា





























