Sririta ធ្វើអោយស្វាមីរូបសង្ហាយ៉ាង Korn Narongdej សរសើរមិនឈប់បន្ទាប់ពីនាងធ្វើរឿងទាំងអស់នេះនៅពេលលោករវល់ជាមួយការងារខ្លាំង! មានវីដេអូ
ត្រជាក់ចិត្តត្រជាក់ថ្លើម ដល់ថ្នាក់បើកកន្លែងក្នុង IG ផ្ទាល់ខ្លួនឈ្មោះ @kornnarongdej ប្រកាសពីភាពគួអោយស្រលាញ់របស់ភរិយាជាទីស្រលាញ់យ៉ាង Sri Rita Jensen
សម្រាប់ Korn Narongdej អ្នកជំនួញធំម៉ឺនលាន ដែលបានផុសរូបថតហើយនិងឃ្លារប្រយោគនិយាយរៀបរាប់ពីការប៉ះពាល់ចិត្តដែលបានកើតឡើងក្នុងថ្ងៃដែលខ្លួនរវល់បំផុតជាមួយការងារ ព្រោះទោះបីជាក្នុងថ្ងៃពេលវេលាខាងលើសាម៉ីខ្លួនមិនបាននាំសមាជិកគ្រួសារទៅដើរលេងសម្រាកលំហែកាយបាន
តែទោះបីជាយ៉ាងនិងក៏ដោយក៏ភរិយាជាទីស្រលាញ់យ៉ាង Sririta ជួយមើលថែយកចិត្តទុកដាក់គ្រប់ៗគ្នាក្នុងគ្រួសារ ថែមទាំងមានរៀបចំដំណើរកំសាន្ដតូចៗមួយ នាំលោកប៉ា កូនប្រុស ហើយនិងក្មួយៗចេញទៅមើលគេមើលឯង ជាពិសេសបានចេញទៅភ្លក់រស់ជាតិម្ហូបក្រៅផ្ទះខ្លះ ដល់ថ្នាក់ត្រូវដាក់ថេកគួអោយស្រលាញ់ថា #កំពូលកូនប្រសារស្រី
ហើយក្រោយមកផុសខាងលើត្រូវបានចែករំលែកជាច្រើន មានហ្វេនៗអ្នកគាំទ្រនាំគ្នាអោយមេដៃអោយបេះដូងចំពោះភាពគួអោយស្រលាញ់របស់សមាជិកគ្រួសារ Narongdej រាប់ម៉ឺន រាប់សែន ហើយនៅប្រាប់ទៀតថាគូស្វាមីភរិយាមួយគូនេះពូកែយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងណាស់
អត្ថបទដោយ : នីត្តា














