បានក្លាយខ្លួនជាតួឯកប្រុសដែលមានហ្វែនខ្លាប់កាន់តែច្រើនទៅៗពីមួយរឿងទៅមួយរឿង សម្រាប់លោក pon_nawasch ដែលទើបតែទទួលបានបានជោគជ័យខ្លាំងនៅក្នុងរឿង “My Friend, My Enemy” របស់ទូរទស្សន៍បុស្តិ៍លេខ៣។ ទស្សនិកជនជីនចាប់គូគាត់គាត់ជាមួយតារាស្រី buanalinthip តែថ្ងៃនេះតារាប្រុសបានផុសរូបជាមួយមនុស្សស្រីម្នាក់ ជាមួយ Caption គួរអោយសង្ស័យ!

ក្តៅៗថ្មីៗនេះតារាប្រុសរបស់យើងបានផុសរូបចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនព្រមជាមួយ caption ជាអ៊ិម៉ូជិ 🥴😉 តែម្យ៉ាងគត់បណ្តាយអោយហ្វែនៗជាពិសេសហ្វែនរបស់ Pon-Bua នាំគ្នាឆ្ងល់ថានារីម្នាក់នោះគឹជានរណា មើលទៅទំនងដូចមិនមែនជាតារាព្រោះមិនដែលបានឃើញមុខនាងនៅតាមកញ្ចក់ទូរទស្សន៍សោះ? ហើយហេតុអ្វី Caption មិនមែននិយាយអំពីការងារសោះអីចឹង? ពួកគេមានអ្វីពិសេស?

រហូតមកទល់ពេលនេះចម្ងល់របស់ទស្សនិកជនមិនទាន់បានបំភ្លឺនៅឡើយទេ ពួកគេកំពុងរងចាំតារាប្រុសចេញមុខមកបង្ហាញដោយខ្លួនឯង ហើយសង្ឃឹមថានាងជាមិត្តរួមការងារសិល្ប:ទៅចុះព្រោះហ្វែនៗនៅតែស្រលាញ់គូ Pon-Bua។
អត្ថបទដោយ សា




