ជូនពរក្នុងថ្ងៃកម្មវិធីមិនអស់ចិត្ត លោក mike_pattaradet បង្ហោះសារផ្ញើរជូន Pooklook ដ៏សែនផ្អែមល្អែមមួយទៀតជាសាធារណ:!!

ភាពផ្អែមល្អែមបានរសាត់អណ្តែតពេញបណ្តាញសង្គម ហើយហ្វែនៗរបស់គូ Mike-Pooklook ក៏បាននាំគ្នាសប្បាយរីករាយជាខ្លាំង ដោយព្រោះនៅក្នុងថ្ងៃកំណើតរបស់តារាស្រី លោក Mike បានរៀបចំកម្មវិធីខួបកំណើតដ៏សែនកក់ក្តៅមួយអោយ។ ចុងក្រោយនិយាយនៅក្នុងកម្មវិធីមិនអស់ចិត្តតារាប្រុស បានផុសរូបភាព និងសារស្នហារ៉ូមែនទិកនាំអោយមនុស្សជាច្រើនច្រណែននឹង Pooklook!
នៅក្នុងផុសបានសសេរថា “Happy Birthday naa.. មួយឆ្នាំទៀតហើយដែលខ្ញុំអាចមានឧកាសក្លាយជាចំនែកមួយនៃកម្មវិធីខួបកំណើតរបស់នាង សប្បាយចិត្តខ្លាំងណាស់នៅពេលដែលបានឃើញនាងមានក្តីសុខ បានឃើញបងៗនិងមិត្តភក្តិទាំងអស់គ្នាស្រលាញ់ហើយនៅក្បែរនាងជាច្រើននាក់បែបនេះ សូមជូនពរអោយសម្រេចគ្រប់ការងារទាំងអស់ទាំងការងារសិល្ប: ទាំង Business ដែលអ្នកកំពុងខិតខំកសាងយ៉ាសស្រាក់សស្រាំ កុំភ្លេចមើលថែសុខភាពផង ហើយយ៉ាងណាក៏ដោយខ្ញុំនៅតែនៅក្បែរអ្នកបែបនេះរហូតណា អាចប្រឹក្សាបានគ្រប់រឿងគ្រប់ពេលដដែលណា.. (កាត់ខ្លះ) រីករាយថ្ងៃកំណើតណា ❤️។
ម្ចាស់ខួបបានចូលមកខមមិនសម្តែងក្តីស្រលាញ់ថា “អរគុណសម្រាប់គ្រប់យ៉ាងចា ខ្ញុំចូលចិត្តវាខ្លាំងណាស់ អរគុណណា 🥰❤️” ហើយនៅមានអ្នកគាំទ្រជាច្រើននាក់ផ្សេងទៀតដែលបានចូលមកខមមិនសម្តែងក្តីរីករាយ ជូនពរតារាស្រី ថែមទាំងបានសំណូមពរអោយតារាទាំងពីរនាក់នៅក្បែរគ្នាបែបនេះជារៀងរហូត។ អាចនិយាយបានថាស្នេហារបស់ Mike-Pooklook កាន់តែច្បាស់ទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ មិនយូទេហ្វែនៗប្រហែលអាចបានស្តាប់ដំណឹងល្អជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា