អ្នកនាង Nuneworanuch បង្ហោះរូបញាក់សាច់ធ្វើអោយគ្រប់គ្នាយល់ច្រឡំ សូម្បីលោក Pongnawat ក៏មានប្រតិកម្មដែលលើកនេះ?
ចាត់ទុកជាតារាស្រីដែលមិនថាទៅណាមកណា ឬធ្វើអ្វីនោះឡើយនាងតែងតែមានរូបភាពស្អាតៗមកផ្ញើរហ្វែនៗ ហើយអ្នកតាមដានទាំងអស់ជានិច្ច សម្រាប់អ្នកនាង Nuneworanuch កំពូលតារាដែលស្រលាញ់ដំណើរកំសាន្តនិងការថតរូបជាពិសេស។ ចុងក្រោយបានទៅសម្រាកលំហែនៅស្រុកក្រៅហើយបានផុសរូបព្រឺព្រួចមួយនៅក្នុងអ៊ិនស្តាក្រាមបណ្តាលគ្រប់គ្នាភ្ញាក់ផ្អើលស្មានថា…

ជារូបដែលអ្នកនាង Nuneworanuch ទៅលេងចំការផ្កាឡាវែនដ័រ តារាស្រីបានយកមួយធំមកតាំងនៅផ្នែកខាងមុខបណ្តាលអោយរូបភាពរួមមើលទៅដូចនាងមិនបានស្លៀកសំលៀកបំពាក់ ឬស្លៀកតែឈុតប៊ីហ្គីនីបញ្ចេញសាច់ខ្ចីទាំងផ្នែកខាងលើ និងខាងក្រោម។ មានមនុស្សច្រើនណាស់ចាប់អារម្មណ៍ហើយនាំគ្នាចូលមកសម្តែងមតិយោបល់អំពីភាពស្រស់ស្អាតរបស់រូបភាព ហើយក៏មានអ្នកខមមិនលេងថា “បិទបាំងសម្រស់ដងខ្លួនត្រង់នោះធ្វើអ្វី”។
ចំណែកតួឯកដំបូងរបស់តារាស្រីលោក Pongnawat វិញទ្រាំមិនបាននឹងភាពស្រស់ស្អាតរបស់មិត្តរួមការងារបានចូលមកខមមិនថា “ឃុនម៉ែ!!” ដែលបញ្ជាក់ថាស្អាតជ្រុលពេកហើយ ស្អាតគ្មានគូប្រៀប ស្អាតអ្វីក៏ស្អាតម្ល៉េះ ស្អាតដល់ថ្នាក់មិនដឹងរកពាក្យមកអធិប្បាយបាន។ សូមត្រឡប់មកវិញបន្តិចណា នៅក្នុងរូបមើលទៅដូចអ្នកនាង Nuneworanuch មិនបានស្លៀកពាក់ខោអាវតែតាមពិតទៅនាងពាក់ខោខៅប៉ូខ្លី ជាមួយអាវកាក់គ្មានដៃ សូមកុំយល់ច្រឡំណាហាសហា។
អត្ថបទដោយ សា






