ចេញហើយភាគមួយនិងភាគពីរ រឿងថ្មីសម្ដែងដោយដៃគូតួឯកប្រុស Mario Maurer និងតួឯកស្រី Yaya Urassaya ទើបចាក់បញ្ចាំងតែប៉ុន្មានថ្មីក៏ទទួលបានការគាំទ្រ ថែមត្រូវបានគេនិយាយថាការសម្ដែងមានអត្ដចរិកខុសពីរឿងមុនៗទៅតាមតួអង្គនៅក្នុងរឿង។
ដោយរឿងភាគថ្មីមួយនេះមានចំណងជើងថា คือเธอ Bad Romeo មាន Mario និង Yaya ជាតួឯកប្រុសស្រីនៅក្នុងរឿង។ ចំណែកសាច់រឿងមួយនេះវិញគឺបានស្នេហាដ្រាម៉ារ៉ូមែនទិក ដែលបង្ហាញពីចំណងស្នេហារបស់នារីម្នាក់ជាកូនសេដ្ឋីតែខ្វះភាពកក់ក្ដៅក្នុងគ្រួសារ ជួបស្នេហ៍ជាមួយនិងកំលោះក្រីក្រ ដែលត្រូវឪពុកហាមឃាត់ដាច់ខាត។ ចង់ដឹងថារឿងថ្មីនេះ តារាទាំងពីរដួងសម្ដែងសមយ៉ាងណានោះកុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា៖
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ