Yaya និយាយអំពីអារម្មណ៍ខុសប្លែកពីមុននៅពេលដែលធ្វើការជាមួយ Mark ម្តងទៀតក្នុងរឿងថ្មី!

ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន TV3 ថៃ Yaya Urassaya និយាយអំពីការរួមការងារជាមួយ Mark Prin ម្តងទៀតបន្ទាប់ពី៥ឆ្នាំក្នុងរឿងភាគថ្មី “ស្នេហ៍នៅរាត្រីទីមួយ”។ កំពូលតារាសម្តែងរូបនេះបើកចំហថារឿងថ្មីនេះគឺខុសពីរឿង “រលកជីវិត” ។

ថតរឿងហ្នឹងសប្បាយណាស់ ហើយមិនដែលឃើញ Mark Prin កំប្លែងបែបនេះពីមុនមកទេ។
ពេលថតរឿងក៏សើច ទប់សំណើចមិនបាន។សួរថា ការងារជាមួយ Mark Prin ស្រួលជាងទេ ព្រោះធ្លាប់សម្តែងជាមួយគាត់ពីមុន Yaya Urassaya បង្ហាញថាវាមិនដូចនោះទេ។ វាហាក់ដូចជាវាទើបតែចាប់ផ្តើមពីដំបូង។ តារាល្បីមួយរូបបន្តថា នាងពិតជារីករាយដែលឃើញMark បញ្ចេញអារម្មណ៍លង់ស្រលាញ់គេ ការសម្ដែងលង់ស្នេហ៍គេរបស់គាត់គួរឱ្យស្រឡាញ់ណាស់ ។
After Footer (Active) - damrei Mr1 Zone2