គួរអោយស្តាយដែលមិនបានទៅទទួលផ្ទាល់!! Congratulation… Buanalinthip ឈ្នះរង្វាន់ធំបំផុតរបស់កម្មវិធី KAZZ AWARDS 2022!!

កម្មវិធីប្រកាសរង្វាន់ធំមួយរបស់វិស័យសិល្ប:ថៃទើបតែបានកន្លងផុតទៅថ្មីៗនេះ មានតារាប្រុសស្រីកំពូលៗច្រើនណាស់ដែលបានធ្វើដំណើរទៅចូលរួមក្នុងនោះមានដូចជា កញ្ញា Baifernbah, លោក Win, លោក Bright, កញ្ញា minpechaya, លោក Thanapoplee និងតារាៗដែលកំពុងល្បីល្បាញនាពេលបច្ចុប្បន្នជាច្រើនរូបទៀត។ លើកលែងតែតួឯកស្រី Buanalinthip ដែលជាប់ធុរ:មិនបានទៅហើយជាប់ឈ្មោះជាម្ចាស់ពានរង្វាន់សំខានរបស់កម្មវិធី។
កញ្ញា Buanalinthip បានពាន “Best Actress Of The Year = តារាសម្តែងស្រីដែលឆ្នើមបំផុតប្រចាំឆ្នាំ” ជារង្វាន់ដែលតារាគ្រប់គ្នាសុបិន្តចង់បានក្នុងនាមជាសិល្ប:ករ សិល្ប:ករិនី។ តែជាអកុសលហ្វែនៗមិនបានឃើញ Moment ដែលតារាស្រីក្នុងដួងចិត្តរបស់ពួកគេឡើងលើឆាកទទួលពានរង្វាន់ផ្ទាល់នោះទេ ពីព្រោះនាងជាប់បំពេញការងារដែលមិនអាចដកខ្លួនទៅចូលរួមបាន។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកគាំទ្ររបស់កញ្ញា Buanalinthip គួរអោយស្រលាញ់ណាស់ពួកគេនាំគ្នាយក Poster ប្រកាសពាននោះមកផុសនៅក្នុងបណ្តាញសង្គមយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយនាំគ្នាសម្តែងក្តីរីករាយនិងសសេរ #buanalinthip #บัวนลินทิพย์ #thaiactress #thaigirl #cutegirl #cutiepie #kazzmagazine #kazzawards2022 Capiton ក្នុងផុសថា “Wowwww Congratulations ✌🏻✌🏻 May you win more and more awards 🤗🤗” បណ្តាលអោយពេលនេះមានរូបរបស់ Buanalinthip ពេញបណ្តាញអ៊ិនធឺណែត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា