លោក Weir19 ប្រកាសប្តឹងនារីម្នាក់ដែលចេញមុខនិយាយថា Bella គិតត្រូវហើយដែលបែកគ្នាជាមួយតារាប្រុស នាងគួរមានគូគ្រងដែលជាមហាសេដ្ឋី មិនមែនជា…!!
បន្ទាប់ពីតារា Tiktok ឈ្មោះ ลีน่าจังបានផុសវីដេអូដែលបាននិយាយថា “ពួកគេមិនសមគ្នាទេ ខ្ញុំមើលយ៉ាងណាក៏មិនសមគ្នាដែល Bella ទាំងពូកែ ចិត្តល្អ ចូលចិត្តធ្វើបុណ្យជួយសង្គម គួរមានគូអនាគតជាអ្នកមានមហាសេដ្ឋី ជាអ្នករកស៊ីដែលមានសម្បិត្តិច្រើនៗ យកអី Weir19 នោះពីមួយថ្ងៃទៅមួយថ្ងៃកាន់តែចាស់ទៅៗ អាចមានឈ្មោះលេងរឿងប៉ុន្មានរឿងទៀតក៏មិនដឹងផងនោះ” ដែលមានអ្នកប្រើប្រាស់អ៊ិនធឺណែតច្រើនណាស់បានយកខ្លីបវីដេអូរបស់នាងទៅ Share បន្តរហូតល្បីក្លាយជារឿងធំ។

នៅថ្ងៃបន្ទាប់លោក weir19 កូនកំលោះដែលទើបតែរៀបការរួចប្រកាសជាសាធារណ:ថាគាត់នឹងដាក់ពាក្យបណ្តឹងដល់អ្នកដែលផុស ខមមិននិយាយមើលងាយ រិះគន់ភរិយា និងខ្លួនគាត់ផ្ទាល់ មិនអោយរួចខ្លួនសូម្បីម្នាក់។ លឺដូចច្នេះហើយតារា Tiktok ឈ្មោះ ลีน่าจัง ប្រញ៉ាប់ចេញមុខមកបកស្រាយថាប្តឹងគាត់ធ្វើអ្វីគាត់ចាស់ហើយ គ្រាន់តែចេញមុខមកនិយាយកាន់ជើង Bella ថានាងស្រស់ស្អាតឆ្លាតមិនគួររៀបការជាមួយមនុស្សចាស់នោះឡើយ។

បន្ថែមលើនេះទៅទៀតតារាតិកតក់រូបនេះក៏បានតបថាប្តឹងមិនបានទេពីព្រោះនាងមិនបានលើកយកភរិយារបស់តារាប្រុសមកនិយាយសូម្បីមួយមាត់ នាងបាននិយាយតែពី Bella តារាស្រីដែលនាងចូលចិត្តតែប៉ុននោះ។ សម្រាប់ប្តឹងឬមិនប្តឹងយ៉ាងណាយើងត្រូវតាមដានស្តាប់ពត៌មានជាបន្ត តែអ្វីដែលច្បាសបំផុតនោះគឺទស្សនិកជនគាំទ្រសម្តីរបស់ ลีน่าจัง ខ្លាំងៗលោក Weir19 គ្មានចំនុចណាដែលសមជាមួយBella នោះឡើយ។
អត្ថបទដោយ សា



