Gubgib បង្ហាញខ្លួនជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្រាយគ្រប់គ្នាសរសើរមិនដាច់ពីមាត់ទេជាពិសេសរឿងមុខក្មេង គេគិតថានាងនាំប្អូនស្រីមកដើរលេង
ជះពន្លឺនៃភាពស្រស់ស្អាតមកទៀតហើយ សម្រាប់អ្នកម៉ាក់កូនពីរយ៉ាង Gubgib Sumonthip ភរិយាជាទីស្រលាញ់របស់ Bie Thansapak ដោយមួយរយៈនេះសម្រស់កាន់តែស្រស់ស្អាតទ្វេឡើងមិនថានាងតែងខ្លួនរបៀបណាក៏មើលទៅគ្មានទាស់ភ្នែកត្រង់ណាដែរ ហើយអ្វីដែលសំខាន់មុខក្មេងជាងមុនទៀតផង ជាក់ស្ដែង Gubgib ប្រមូលកូនៗហោះហើរទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូងទៀតផង រូបភាពនីមួយៗស្រស់ស្រាយគួអោយស្រលាញ់ខ្លាំងណាស់
ហើយម៉ាក់ៗទាំងសម្រស់និងភាពស្រស់ស្រាយមិនចាញ់កូនៗនោះទេ មុខក្មេងខ្លាំងណាស់ ពេលដើរលេងជាមួយកូនៗគិតស្មានថាជាបងប្អូននិងគ្នាទៅហើយ
អត្ថបទដោយ : នីត្តា























