ស្មានតែតួឯកប្រុសជើងចាស់លោក Aum Athichart បាត់ទៅណាក្រោយពីមិនសូវបង្ហាញមុខក្នុងរឿងភាគថ្មីៗ ការពិតតារាប្រុសរូបនេះមិនទៅណាទេគឺនៅស្រុកថៃនេះឯង តែកំពុងតែសំងំកើបលុយកើបកាក់ពីរបរកសិកម្ម ឯចំណូលវិញរយលាន។
ដោយតារាប្រុសលោក Aum Athichart បានសាងកេរ្ដិ៍ឈ្មោះក្នុងវិស័យសិល្បៈជាច្រើនឆ្នាំហើយ ហើយអាជីពមួយនេះក៏បានជួយរូបលោកឲបានសល់ទ្រព្យធនច្រើនគួរសមផងដែរ។ តែដោយអាយុរកាន់តែច្រើនហើយតួសម្ដែងថ្មីៗក្មេងៗក៏កើតមានជាបន្ដបន្ទាប់ រូបលោកក៏សំលឹងមានមុខរបរបន្ថែមដើម្បីផ្គត់ផ្គង់ខ្លួនឯងនិងគ្រួសារក្នុងថ្ងៃអនាគតផងដែរ។ ដោយក្នុងវ័យ៤១ឆ្នាំតារាប្រុសលោក Aum Athichart បានមើលឃើញអាជីពដែលអាចនឹងរកចំណូលបានច្រើន នោះក៏គឺការធ្វើកសិកម្មទំនើប ដោយរូបលោកបានទិញដីច្រើនហិចតាយកមកដាំដំណាំមួយដែលគេពេញនិយមបរិភាគនិងល្អចំពោះសុខភាព គឺ พลูคาว ដាំបានច្រើនរូបលោកក៏កែច្នៃចម្រាញ់ដាក់ដបទុកបានយូរ ពេលនេះលទ្ធផលអាជីវកម្មរបស់រូបលោកមួយនេះបានដំណើរការល្អណាស់និងរកចំណូលឲរូបលោកបានខ្ទង់មួយឆ្នាំ២០០លានបាត។ តែទោះជារវល់និងអាជីពថ្មីរបស់ខ្លួនយ៉ាងណាក៏ដោយ តែលោក Aum Athichart មិនទាន់គិតលាអាជីពចាស់នោះទេ នៅតែស្រលាញ់វិស័យការសម្ដែងនិងនៅតែបន្ដសម្ដែងក្នុងរឿងភាគថ្មីៗផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ