hussawee បញ្ចេញអាការ:ជាសង្សាមែនទែនយ៉ាងច្បាស់នៅថ្ងៃខួបកំណើតរបស់ narinnarinrak! ថ្ងៃមុន Surprise កាដូខ្សែរដៃ ថ្ងៃបន្ទាប់ដើរកាន់បាច់ផ្កាដ៏សែនធំចូលទៅ Surprise មួយទៀត!!

ជាគូតួឯកប្រុសតួឯកស្រីដែលមានអ្នកគាំទ្រអោយស្រលាញ់គ្នាមែនទែនច្រើន ហើយកាន់តែកើនឡើងជាបន្តបន្ទាប់ សម្រាប់គូរបស់លោក Hussawee និង Narinnarinrak។ ចុងក្រោយតារាប្រុសបានចូលទៅ Surprise ទាំងម្ចាស់ខួប ទាំងហ្វែនៗដែលបានរៀបចំកម្មវិធីខួបកំណើតជាមួយបាច់ផ្កាដ៏សែនធំ បណ្តាលអោយទស្សនិកជនចាប់ផ្តើមចាប់បានថាគាត់ស្រលាញ់នាងមែនទែន។
នៅក្នុងកម្មវិធីលោក Hussawee បានទៅចូលរួមដោយមិនប្រាប់នរណាឡើយ គាត់ដើរចូលទៅជាមួយបាច់ផ្កាឈូករ័ត្នមួយបាច់ធំ យកទៅជូនតារាស្រីយ៉ាងសង្ហារ។ ហ្វែនៗដែលបានចូលរួមកម្មវិធីសប្បាយចិត្តជាខ្លាំង វត្តមានរបស់តារាប្រុសបានធ្វើអោយកម្មវិធីដែលទើបតែកន្លងផុតទៅនោះកាន់តែសប្បាយ ហើយពោរពេញដោយចំហាយស្នេហា។
ចម្ងល់គឺត្រង់ថាកាលពីថ្ងៃទី ២២ តារាប្រុសបានជូនការដូអោយកញ្ញា Narinnarinrak ជាខ្សែដៃប្រែនល្បីមួយរួចទៅហើយ ហេតុអ្វីចាំបាច់ជូនកាដូបន្ថែមទៀត? ប្រហែលមកពីស្រលាញ់ខ្លាំងហើយទើបចង់ Surprise អោយបានច្រើន ចង់អោយនាងរំភើបកាន់តែច្រើន និងចង់មានវត្តមានគ្រប់ទីកន្លែងដែលមាននាងបែបនេះ។ ចេញមុខចេញមាត់ច្បាស់ៗបែបនេះ មិនយូទេហ្វែនៗដែលចង់អោយពួកគេស្រលាញ់គ្នាមែនទែននឹងបានសមបំណង ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា