Fans ស្លន់ស្លោចង់ដឹងពីមូលហេតុដែលធ្វើអោយតារាប្រុស toey_pongsakorn ស្រែកយំទន់ខ្លួនកណ្តាលកម្មវិធី The Wall Song!
កាលពីថ្ងៃព្រហស្បត្តិ៍ថ្មីៗនេះកម្មវិធី The Wall Song បានធ្វើអោយទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងជាមួយ teaser សម្រាប់សប្តាហ៍ក្រោយរបស់ពួកគេ ហើយដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺតួឯកប្រុសលោក Toey_pongsakorn រញ្ជួយចិត្តជាមួយអ្នកកំបាំងមុខម្នាក់ដល់ថ្នាក់ស្រក់ទឹកភ្នែកហើយស្រែកយំខ្លាំងៗផ្អើលសិល្ប:ករសិល្ប:ការិនីដែលចូលរួមកម្មវិធីទាំងអស់។

រីឯអ្នកដែលបានទស្សនាហើយឃើញពីសភាពចុះខ្សោយរបស់តារាប្រុសវិញ ភ្ញាក់ផ្អើលហើយនាំគ្នាមានចម្ងល់ថាម្នាក់នោះគឺជានរណា ហេតុអ្វីមានឥទ្ធិពលលើជីវិតរបស់លោក Toey_pongsakorn ខ្លាំងម្ល៉េះ។ អ្នកប្រើប្រាសអ៊ិនធឺណែតនៅតែបន្តនិយាយពីតារាប្រុស ហើយក៏កំពុងនាំគ្នារងចាំទស្សនាទិដ្ឋភាពកំសត់ៗ ក៏ដូចជាមុខរបស់មនុស្សអាថ៌កំបាំងនោះដោយចិត្តអន្ទះសាចង់អោយកម្មវិធីនោះមកដល់ឆាប់ៗ។

មិត្តអ្នកអានចង់ដឹងទេថាម្នាក់នោះគឺជានរណា? ជាអតីតមិត្តស្រីរបស់លោក Toey មែនឬយ៉ាងណាំ? បើចង់ដឹងតោះរងចាំទស្សនាទឹកភ្នែករបស់ប្រុសសង្ហារទាំងអស់គ្នានៅក្នុងកម្មវិធី The Wall Song Ep.100 នៅថ្ងៃព្រហស្បត្តិ៍នេះទាំងអស់គ្នា!
អត្ថបទដោយ សា



