ឆ្លងកាត់ជាមួយគ្នាច្រើនណាស់! Aum ក្រោយពីទទួលបានកាដូតម្លៃរាប់លានពីបង A ហើយស្រាប់តែភ្លាត់មាត់ថាធ្លាប់ទាស់ចិត្តនិងបង A ដល់ថ្នាក់ចង់បែកគំនិត…..! មានវីដេអូ
Aum Patcharapa បង្ហើបប្រាប់ពីហេតុផលដែលមិនចង់ផ្លាស់ប្ដូរអ្នកចាត់ការផ្ទាល់ខ្លួនពីបង A Supachai ទោះបីមានទាស់ចិត្តគ្នាខ្លះតែយើងស្រលាញ់គ្នាដូចបងប្អូន
អាចនិយាយបានថាជាដៃគូរដៃកង់ស្រលាញ់គ្នាខ្លាំងណាស់ ធ្វើការជាមួយគ្នាយូរជាង 20ឆ្នាំសម្រាប់គូរតារាស្រីល្បីឈ្មោះជួរមុខរបស់ប្រទេសថៃ Aum Patcharapa ជាមួយអ្នកចាត់ការផ្ទាល់ខ្លួន A Supachai ទោះបីទទួលការងារអ្វីដ៏ល្បីដែរ អាចនិយាយបានថាជាតារាលំដាប់ជួរមុខក្នុងសិល្បៈ
ជាក់ស្ដែងមានវីដេអូនាំសើចរឹងពោះមកទៀតហើយ នៅពេលបង A ដកលុយពីកាបូបកម្មុងធ្វើកងដៃម៉ាកល្បីឈ្មោះ Cartier តម្លៃវិញកប់ពពក 1លានបាតដាក់ឈ្មោះប្អូនស្រីជាទីស្រលាញ់ ជាសកម្មភាពមួយដែលគួអោយស្រលាញ់ខ្លាំងណាស់ គ្រប់គ្នាដែលបានឃើញសុទ្ធតែរំភើបចិត្តនិងសរសើរពីភាពគួអោយស្រលាញ់របស់អ្នកទាំងពីរមិនដាច់ពីមាត់ទេ
ចំណែកឯខាង Aum Patcharapa ក្រោយពីបានទទួលកាដូកងដៃហើយ ក៏បានសរសេរប្រយោគវែងអន្លាយរៀបរាប់ពីហេតុផលដែលមិនធ្លាប់គិតចង់ប្ដូរអ្នកចាត់ការផ្ទាល់ខ្លួន ដោយប្រាប់ថាកន្លងមកក៏មានទាស់ចិត្តគ្នាខ្លះដែរតែយើងស្រលាញ់គ្នាខ្លាំងជាងមិត្ត ស្រលាញ់គ្នាដូចបងប្អូនបង្កើត
“អូយថ្ងៃនិង និយាយលេងៗសោះបងអោយមែនទែន អគុណណាចា ស្រលាញ់បង A បំផុត សុំអោយបង A ចិត្តល្អចំពោះប្អូនបែបនេះរហូតទៅ ខ្សែជះលុយមែន ខែក្រោយតើប្អូនគួតែសុំអ្វីល្អហ្ន #នេះគឺជាហេតុផលដែលមិនធ្លាប់គិតថានិងប្ដូរអ្នកចាត់ការ ទោះបីមានការទាល់ចិត្តគ្នាខ្លះតែសរុបមកគឺយើងស្រលាញ់គ្នាមកជាយូរអង្វែងស្រលាញ់គ្នាដូចបងដូចប្អូនបង្កើតទៅហើយ ស្រលាញ់នាងណាស៉ Eliza @a_supachai1”
អត្ថបទដោយ : នីត្តា



















