ចឹងបានគេហៅថាហ្វេសិន! Chompoo កំពូលអ្នកហ្វេសិនខ្លាំងពេកថ្នាក់មិត្តភ័ក្ដមើលមិនយល់ខណៈពេលតែងខ្លួនស្ទាយនេះទៅទិញកាហ្វេញុំ! មានវីដេអូ
ជីវិតពិតជាមានខ្លឹមសារណាស់ សម្រាប់អ្នកម៉ាក់កូនបីរូបស្រស់យ៉ាង Chompoo Araya ដែលជាអាយដលប្រចាំចិត្តរបស់អ្នកគ្រប់គ្នា គឺជាតារាម្នាក់តែងតែក្រោកឡើងតែងខ្លួនថតរូបស្អាតៗនៅតាមកន្លែងផ្សេងៗ ទោះបីជារវល់ក្នុងការមើលថែកូនៗតែក៏នៅឃើញម៉ាក់ៗផុសរូបទៅញុំកាហ្វេញឹកញាប់
យ៉ាងចាក់ស្ដែងដែល Chompoo បបួលមិត្តភ័ក្ដស្និតស្នាលយ៉ាង Ploy Chawaporn ទៅផឹកកាហ្វេ ប៉ុន្ដែរឿងនេះធ្វើអោយម៉ាក់ Chompoo កើតការឆ្ងល់ឡើងភ្លាមៗថាហេតុអីមិត្តភ័ក្ដមើលទៅដូចជាមិនយល់ ទាំងដែលម៉ាក់ៗតែងខ្លួនសាមញ្ញធម្មតាបែបនេះហើយ
“ក៏តែងខ្លួនទៅផឹកកាហ្វេនោះអី ហេតុអីបានជាមិត្តនៅមិនយល់ទៀត @ploychava @katemossholiday ឈុតស្អាតស្លៀកទៅផឹកកាហ្វេ @tandtbangkok for @hausofabbi”
ប៉ុន្ដែម៉ែនៅតែជាម៉ែ ស្លៀកឈុតអ្វីក៏ស្អាត កាន់តែច្រើនកាន់តែស្អាត ជឿថាម៉ាក់ៗតែងខ្លួនជំនួសអ្នកគ្រប់គ្នាហើយ ព្រោះអ្នកខ្លះចង់តែងខ្លួនច្រើនតែគ្មានលទ្ធិភាពហើយមិនស្អាតដូចម៉ែ Chompoo ដែលនាងតែងតែទទួលបានគ្មានចន្លោះមួយស្ទាយណាសោះឡើយ
អត្ថបទដោយ : នីត្តា



































