អ្នកគាំទ្រកំពុងចាំអ៊ុតមើល SURPRISE ពីការរួមការងារលើកដំបូងរបស់កំពូលហ្វាសសិន Chomismaterialgirl និង PP.Kritt!!
និយាយដល់រឿងស្តាយល៍តុបតែងខ្លួន ការជ្រើសរើសសម្លៀកបំពាក់ និង makeup នរណាៗក៏នឹកដល់តារាស្រី Chomismaterialgirl និងសិស្សប្អូនដែលគោរពស្រលាញ់នាងជា Idol លោក PP.Kritt ដែលជាកំពូលហ្វាសសិនរបស់សិល្ប:ថៃ។ ថ្មីៗនែះអ្នកទាំងពីរប្រកាសប្រាប់ពីគម្រោងរួមការងារគ្នាជាលើកដំបូង ធ្វើអោយទស្សនិកជនតម្រង់ជួរគ្នារងចាំមើលការតុបតែខ្លួនរបស់ពួកគេរាប់សែននាក់!

ក្តៅៗថ្ងៃនេះលោក PP.Kritt បានផុសរូបគូជាមួយតារាក្នុងដួងចិត្ត ព្រមជាមួយ Caption សសេរថា “ហ្វែនៗនាំគ្នាទាយខុសមែនទេ 🤣 ថ្ងៃនេះភីភីមកឆ្លើយហើយណា ហេតុផលដែលធ្វើអោយPPសប្បាយចិត្តខ្លាំងបំផុតនោះគឺបានចូលរួមជាចំណែកមួយរបស់ L’Oreal Paris Family ជាមួយសិស្សច្បង @chomismaterialgirl នៅក្នុង live របស់ L’Oreal Paris Excellence ❤️”

លោក PP.Kritt រំភើបខ្លាំងណាស់ក្រោយពេលបានដឹងថាទទួលបានឧកាសធ្វើការរួមជាមួយអ្នកនាង Chomismaterialgirl ព្រោះវាជាក្តីស្រម៉ៃដែលបានគិតទុកមកជាយូយាណាស់មកហើយ។ ដោយសាលើកនេះជាលើកដំបូងដែលកំពូល Fashion ទាំងពីរនាក់បានរួមការងារជាមួយគ្នា មានហ្វែនៗច្រើនណាស់ដែលបានប្រាប់ថារំភើប ហើយនាំគ្នារំពឹងទុកថាកាតុបតែខ្លួនរបស់ពួកគេទាំងពីរនឹងធ្វើអោយវិស័យសិល្ប:កក្រើក។
អត្ថបទដោយ សា



