ទោះបីមង្គលការបស់តួឯកប្រុស Weir19 និងស្នេហាថ្មីត្រូវបាបញ្ចប់ទៅច្រើនថ្ងៃយ៉ាងណាក៏ដោយ ដ្រាម៉ាលួចលាក់ក្បត់ចិត្ត Bella មាននាក់ថ្មីនៅតែជាចម្ងល់របស់មហាជនដែលតាមស្រលាញ់គូរបស់ពួកគេតាំងពីដើមរហូតមកដល់ចំនុចដដែល។ ចុងក្រោយមានឧកាសបានជួបអ្នកយកពត៌មានសាកសួរសំនួរដែលមិនពាក់ព័ន្ធជាមួយកម្មវិធីទៅកាត់តារាស្រីថា “ជាកាពិតទេដែលលោក Weir19 លួចលាក់ស្នេហាថ្មីខណ:កំពុងទាក់ទងជាមួយបែលឡា?”

កញ្ញា Bella ឆ្លើយថា “នាងខ្ញុំមិនអាចអះអាងបានទេថាមែនឬក៏មិនមែន ដោយសារមនុស្សយើងមានរបៀបជីវិត និងវិធីហៅវាផ្សេងៗគ្នា សម្រាប់នាងខ្ញុំផ្ទាល់យល់ថាពេលនេះគ្រប់យ៉ាងចប់អស់ហើយយើងគ្រប់គ្នាគួរ យកចិត្តទុកដាក់ជាមួយបច្ចុប្បន្នល្អជាង”។ មិនអស់ចិត្តអ្នកយកពត៌មានសុំសួរមួយសំនួរទៀតទាក់ទងនឹងស្ថានភាពផ្លូវចិត្តរបស់តារាស្រី ដោយសំអាងថាពេលនេះហ្វែនៗបារម្មណ៍ពីសុខភាពរបស់នាងខ្លាំងណាស។

Bella ក៏បានឆ្លើយថាអរគុណដែលគ្រប់គ្នាបារម្មណ៍ ពេលនេះបែលអូខេខ្លាំងៗ ហើយសប្បាយចិត្តជាមួយរឿងរ៉ាវដែលកំពុងកើតឡើងក្នុងជីវិតខ្លាំងណាស់ ខ្ញុំពេញចិត្តនឹងបច្ចុប្បន្នរបស់នាងខ្ញុំ។ សរុបមកតារាស្រីរបស់យើងនៅតែផ្តល់កិត្តិយសអោយភាគីម្ខាងទៀតយ៉ាងល្អប្រសើរ ដោយមិនព្រមផ្តល់នូវចម្លើយដែលធ្វើអោយអ្នកយកពត៌មានអាចចាប់កំហុសខាងប្រុសបានសូម្បីមួយមាត់។
អត្ថបទដោយ សា



