Bella បកស្រាយរឿងចចាមរ៉ាមចាប់ផ្ដើមស្នេហាជាមួយនឹងតារាប្រុសវ័យក្មេង Kongthappeak!

អស់មួយរយៈកន្លងមក សម្រាប់តួឯកស្រីដ៏មានប្រជាប្រិយភាព Bella Ranee មានបញ្ហាច្រើនរឿងព័ត៌មាន ជាពិសេសរឿងឃ្លីបច្រៀង ដែលអ្នកលេងអ៊ីនធឺណេត នាំគ្នាស៊ែរចែកគ្នាដឹងជាប់ពាក់ព័ន្ធស្នេហាចាស់។ រួមទាំងពាក្យចចាមអារ៉ាមអំពីស្នេហាថ្មីជាមួយ តារាប្រុសវ័យក្មេង Kongthappeak ដែល​ត្រូវ​គេ​ចាប់​បាន​ធ្វើ​បុណ្យ​ជាមួយ​គ្នា។

ថ្មីៗ​នេះ Bella មាន​ពេល​វេលា​ល្អ​ដើម្បី​បំបាត់​ភាព​តានតឹង​ទាំង​អស់ នៅក្នុងព្រឹត្តិការណ៍សម្ពោធភាពយន្ត Buppesanniwat វគ្គ២ ដោយ Bella បកស្រាយពីរឿងផ្សេងៗដែលជាបញ្ហា។ ក្នុងនោះដែរ នាងក៏បានប្រាប់ថាខ្លួននឹងKongthappeak មិនបានទៅធ្វើបុណ្យជាមួយគ្នាទេ។
After Footer (Active) - damrei Mr1 Zone2
នៅថ្ងៃបុណ្យវិសាខបូជា គាត់​និង​ក្រុម​គ្រួសារ​បាន​ធ្វើ​ដំណើរ​មុន​មក​ហើយ​ត្រឡប់​មក​វិញ។ ហើយពេលនោះដែលនាងក៏បានសួរថាគួរទៅ​អុជ​ធូប​នៅ​កន្លែង​ណា ទើប​លោក​ណែនាំឱ្យទៅវត្តដូចគ្នាទៅ។
Eriya