តាមដែលគ្រប់គ្នាបានដឹងស្រាប់ហើយថាមួយគូរនេះខ្លួនជាប់គ្នាស្ទើរតែ 24 ម៉ោងទៅហើយ តាំងតែតារាសម្ដែងស្រី Taew Nataporn បើកបង្ហាញខ្លួនសង្ហាកំលោះអ្នកមានហៃសូ Pranai ក៏លែងនៅឯកាទៀតហដែរ ព្រោះមួយគូរនេះអោយតែមានពេលវេលានៅជាមួយគ្នារហូត រហូតមកដល់ពេលនេះទាក់ទងគ្នាមកបានប្រហែលជា 2 ឆ្នាំហើយ
ជាងជាក់ស្ដែងក៏បានឃើញ Taew-Pranai នាំគ្នាទិញសំបុត្រយន្ដហោះវេចកាបូបទៅដើរលេងនៅប្រទេសអូស្រ្ដាលី ហើយបានឃើញ Taew បង្ហោះរូបគូរជាមួយសង្សាញញឹមប៉ោងថ្ពាល់ អាចនិយាយបានថាផ្អែមជាងស្ករតាំងម៉ែទៅទៀត កៀកកើយកៀនទីលានបាល់អោប អមជាមួយឃ្លាប្រយោគខ្លីៗថា “We’re the old dark navy blue”
ហើយនៅបានឃើញរូបភាពដែល Taew ពាក់អាវបាល់ទាត់ទៀតផង គួអោយស្រលាញ់មែនមួយគូរនេះអោយតែបាននៅជាមួយគ្នាគ៏ដឹងស្នាមញញឹមជាប់រហូត សមជាអ្នកមានស្នេហាពិតៗ ទៅដល់ទីណាក៏អ្នកអត់គូរត្រូវចៀសផ្លូវអោយដែរ
អត្ថបទដោយ : នីត្តា

































