ស្លូតមិនចង់ៗបានកាច! Aff Thaksorn ដល់វគ្គលន់តួអង្វរអ្នកចាត់ការផ្ទាល់ខ្លួនដោយសារតែ……តិចទ្រាំលែងបានធ្វើការជាមួយគ្នារាល់ថ្ងៃផង! មានវីដេអូ

ហាមាត់និយាយខ្លួនឯងតែម្ដងថា មិនរួចហើយនៅប្រាប់ថារួចទៀតសម្រាប់អ្នកម៉ាក់កូនមួយរូបស្រស់ Aff Thaksorn ដោយថ្មីៗនេះសាម៉ីខ្លួនបានផុសរូបភាពគូរជាមួយអ្នកចាត់ការផ្ទាល់ខ្លួន ដោយអ្នកទាំងពីរមានផ្ទៃមុខស្លេកស្លាំងហត់នឿយអស់កំលាំងពេញទំហឹងហើយ

ដោយ Aff បានសរសេរសារក្នុងន័យថា “ទៅមិនរួចហើយនៅប្រាប់ថារួចទៀត…….ធ្វើការជាមួយគ្នារាល់ថ្ងៃ សភាពចាប់ផ្ដើមទៅលែងរួចហើយ ប៉ុន្ដែបងពិននៅអះអាងថា…..ទៅចាៗ ទៅមុខបន្ដបានទៀត តែបន្ទិចទៀតទេ តិចទៀតខែក្រោយមានថ្ងៃឈប់សម្រាក 1 ថ្ងៃពេញៗ…..ទិវាមាតាចា អោយឈប់សម្រាកបំពេញតួនាទីជាអ្នកម្ដាយដ៏ល្អសម្រាប់កូនៗ នាំលោកយាយនិងអូនប៊ីម៉ៃទៅដើរលេងជំនួសផង…..”

After Footer (Active) - damrei Mr1 Zone2

“សរុប បែបនេះហៅថាថ្ងៃឈប់ហើយតើមែនទេអ្នកបង  @ple_theerada សប្បាយនិងធ្វើការរាល់ថ្ងៃៗណាចា គ្រាន់តែចង់លន់តួអង្វរបងធម្មតាៗទេ”

រឿងនេះមិត្តភ័ក្ដក្នុងសិល្បៈនិងក្រៅនាំគ្នាផ្ដល់កំលាំងចិត្តដល់ម៉ាក់ៗព្រោងព្រាតពេញប្រទេស ចំណែក​ឯខាងអ្នកចាត់ការផ្ទាល់ខ្លួនក៏ចូលមកខមិនថា “ស្រលាញ់ណាស់ចាមនុស្សល្អរបស់បង!!!!!រត់ចាអូនសម្លាញ់”

អត្ថបទដោយ​ : នីត្តា