Margie បង្ហោះរូបផ្អែមល្ហែមជាមួយស្វាមីកណ្ដាលថ្នល់នៃប្រទេសជប៉ុនប៉ុន្ដែត្រូវស្វាមីបែរជានិយាយពាក្យថាស្អប់បែបនេះទៅវិញ! មានរូបភាព

ប្រមូលសមាជិកគ្រួសារទៅដើរលេងទៅប្រទេសជប៉ុនជាមួយគ្នាយ៉ាងសប្បាយរីករាយ សម្រាប់គូរស្នេហ៍របស់តួឯកស្រី Margie Rasri និងស្វាមី Pok Passakorn ហើយនិងកូនភ្លោះទាំងពីរ  Mika –  Miya ហើយនេះក៏គួអោយស្រលាញ់ណាស់ដែរព្រោះជាការដើរលេងជុំគ្រួសារនៅឯក្រៅប្រទេស

ក្រៅពីបានឃើញរូបភាពគួអោយស្រលាញ់និងកក់ក្ដៅរបស់ប៉ាម៉ាក់កូនហើយ ដំណើរកំសាន្ដលើកនេះ Margie-Pok ក៏មិនភ្លេចនិងបង្អួតសកម្មភាពផ្អែមល្វែមរ៉ូមែនទិកដែរ ខាងម៉ាក់ៗបានផុសរូបភាពខណៈពេលដើរកៀកកើយជាមួយស្វាមីឆ្លងថ្នល់ ប៉ុន្ដែរឿងនេះបែរជាធ្វើអោយគ្រប់គ្នាចាប់អារម្មណ៍ទៅលើតែអ្នកម៉ាក់ ព្រោះតែអាវម៉ាក់ៗខាងក្រោយខ្នងនិងវាលល្វឹងតែម្ដង បង្ហាញអោយឃើញស្បែកសខ្ចីម៉តខៃស្រមោចវាជ្រុះ

ធ្វើអោយហ្វេនៗនាំគ្នាប្រញាប់ចូលខមិនចំពោះភាពគួអោយស្រលាញ់គូរស្វាមីភរិយាភ្លាមៗ ហើយមិត្តភ័ក្ដនាំគ្នាចូលខមិនដែរថា “ស្អប់អាវម៉ូតនិងខ្លាំងណាស់” ចំណែកស្វាមីរូបសង្ហាក៏សុំចូលរួមបង្ហាញការយល់ឃើញចំពោះភរិយាដែរថា “@ize_pitchapong ស្អប់ដូចគ្នា” អួយៗៗៗ មានអ្នកបារម្ភភរិយាចេញមុខចេញមាត់ដល់ថ្នាក់ផង

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ : នីត្តា