តាមស្អិតមិនអោយរបូតពីដៃ!! បើកសារតារាប្រុស hussaweee ផ្ញើរជូនពរមនុស្សសំខាន់ narinnarinrak ក្នុងឧកាសថ្ងៃខួបកំណើត!!
ភាពរ៉ូមែនទិកនៅមិនទាន់ចប់ទេ អ្នកគាំទ្រគូជីន Kem-Mook នៅតែអាចបន្តរំភើបក្តុកក្តួលចិត្តបានរហូតមកទល់ពេលនេះ។ ដោយចុងក្រោយក្នុងថ្ងៃទី ២៦ ខែកក្កដា ជាថ្ងៃខួបកំណើតមែនទែនរបស់កញ្ញា Narinnarinrak តួឯកប្រុសកូនសំណប់របស់បុស្តិ៍លេខ ៧ បានធ្វើរឿងនេះអោយនាងបន្ថែមមួយទៀត។

លោក hussawee បានយករូបខ្យូតរបស់មនុស្សសំខាន់មកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួហើយបានសសេរជា Caption ថា “HBD 🤍 សូមអោយគ្រប់ថ្ងៃគឺជាថ្ងៃល្អរបស់អ្នក 🤍 ខ្ញុំនៅក្បែរនេះទេ គ្រាន់តែងាកមកបន្តិចអ្នកនឹងឃើញខ្ញុំហើយ 🫡 @narinnarinrak” ដែលឃ្លារចុងក្រោយរបស់ hussawee មានន័យជ្រាលជ្រៅខ្លាំង ស្មើរនឹងគ្រប់ពេលមានបញ្ហាឬមានរឿងក្នុងចិត្តចង់និយាយចេញមកក្រៅកញ្ញា narinnarinrak អាចមករកគាត់បានគ្រប់ពេលវេលា គាត់ Standby ក្បែរៗនាងជានិច្ចមិនទៅណា។

ពាក្យជូនពមួយនេះបានធ្វើអោយគ្រប់គ្នារំភើប សប្បាយចិត្តហើយមានអារម្មណ៍កក់ក្តៅជំនួសកញ្ញា narinnarinrak ជាខ្លាំងដែលនៅទីបំផុតននាងមានបុរសម្នាក់ដែលស្ម័គ្រចិត្តនៅមើលថែរក្សា ហើយជួយជំនះរាល់បញ្ហាជីវិតជាមួយនាងហើយ។ ចំណែកអ្នកតាមគាំទ្រគូ Kem-Mook រំភើបហើយប្រាកដចិត្តច្រើនជាងមុន ប្រាកដចិត្តថាតារាក្នុងដួងចិត្តទាំងពីរូបនេះកំពុងចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នាមែនទែន។
អត្ថបទដោយ សា




