មិនចាញ់ឱ្យចាញ់ប៉ុស្តិ៍៣ទេ ប៉ុស្តិ៍លេខ៧នឹងចាក់ផ្សាយរឿងភាគថៃថ្មីចំនួន 3 សម្ដែងដោយតួល្បីៗ ក្នុងខែសីហាខាងមុខនេះ!

រឿង​ភាគ​ថៃ​ថ្មី​ចំនួន​៣​រឿង​របស់​ប៉ុស្តិ៍​លេខ​៧ គ្រោង​នឹង​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ជាមួយ​នឹង​ការ​សម្តែង​របស់​តារា​ល្បីៗ។ រឿងភាគថ្មី “Shadow Enemy” សម្តែងដោយ Kem Hussawee និង Hana Lewis នឹងចាក់បញ្ចាំងនៅថ្ងៃទី 06 ខែសីហា ឆ្នាំ 2022 បន្ទាប់ពីរឿង “Sai Leurd Song Huajai” បានបញ្ចប់ការចាក់ផ្សាយ។

Nune Woranuch ត្រលប់មកសម្តែងជាមួយប៉ុស្តិ៍លេខ 7 ថៃម្តងទៀតក្នុងរឿងភាគថ្មី “Khem Sorn Plai”។ ក្នុងរឿងភាគខាងមុខនេះ Thisa Varitthisa  នឹងសម្តែងជាតួដ៏លំបាកផងដែរ។ កាលបរិច្ឆេទចេញរឿង “Khem Sorn Plai” មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
After Footer (Active) - damrei Mr1 Zone2
រឿង “Buang Wimala”, ដែលជារឿងភាគបន្តពីរឿង “So Wayree”សម្តែងដោយ Mik Thongraya, Pupe Kessarin និង Preaw Tussaneeya នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ Kem Hussawee និង Mookda Narinrak ដើរតួជាភ្ញៀវកិត្តិយសក្នុងរឿងនេះផងដែរ។សូមរង់ចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀតអំពីកាលបរិច្ឆេទនៃការចេញផ្សាយរឿងភាគថ្មីនេះ។
Eriya