គូនេះមិនមែនស្វីតៗតែពីរនាក់នោះទេ តែយកចិត្តទុកដាក់មើលថែផ្អែមល្ហែមដាក់គ្នាទាំងគ្រួសារតែម្ដង! តួឯកស្រីនាង Patricia Good និយាយពីអត្ដចរិករបស់គូស្នេហ៍ ធ្វើឲទាំងក្រុមគ្រួសារទទួលស្គាល់និងលង់ស្រលាញ់តាមនាងដែរ មើលថែរូបនាងនិងក្រុមគ្រួសារបានយ៉ាងល្អ។
ដោយតួឯកស្រីវ័យក្មេងនាង Patricia Good បានប្រកាសចំណងស្នេហាជាមួយបុរសអ្នកជំនួញជោគជ័យលោក Note Vises មកជាច្រើនឆ្នាំដែរហើយ។ គូនេះពេលបើកបង្ហាញចំណងស្នេហាស្រលាញ់គ្នាដំបូងៗក៏ទទួលបានការរិះគន់មិនតិចនោះទេ ព្រោះខាងស្រីទើបតែបែកបាក់ស្នេហា ឯខាងប្រុសវិញក៏ធ្លាប់មានគូស្នេហ៍ជាតារាច្រើននាក់ហើយផងដែរ។ យ៉ាងណាក៏ដោយទោះជាមានពាក្យគេថាស្រលាញ់គ្នាមិនបានយូរប៉ុន្មាន តែគូរបស់តារាស្រីនាង Patricia និងលោក Note បានបង្ហាញឲឃើញថាទាំងគូនៅតែស្រលាញ់គ្នាផ្អែមល្ហែមទោះរំលងទៅច្រើនឆ្នាំ ថែមទាំងបានគិតគូរឿងមង្គលការហើយ។ ដោយលោក Note បានបំពាក់ចិញ្ចៀនសុំ Patricia រៀបការ ហើយរូបនាងក៏ឆ្លើយយល់ព្រមនិងបានគិតគូថានឹងរៀបចំពិធីមង្គលការនៅឆ្នាំក្រោយនេះ។ តារាស្រី Patricia បាននិយាយសសើរគូស្នេហ៍ថាជាមនុស្សដែលយកចិត្តទុកដាក់មើលថែមនុស្សជុំវិញខ្លួន ចរិកពិតជាមនុស្សសុភាពនិយាយស្ដីពិរោះ មានទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ ជាបុរសដែលល្អគ្រប់ម្នាក់ក្នុងខ្សែភ្នែករបស់នាង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ