អ្នកទៅមិនដឹងអ្នកនៅឈឺផ្សារកម្រិតណានោះទេ!! លោក បឺត (Stonerbkk) ផុសវីដេអូបង្ហាញអារម្មណ៍នៅថ្ងៃគម្រប់ ៥ខែរបស់ Melopn_official!

លោក បឺត មិត្តប្រុសរបស់តារាស្រីតែងម៉ូដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ បានធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមស្រក់ទឹកភ្នែកហើយបារម្មណ៍ជាមួយស្ថានភាពផ្លូវចិត្តរបស់គាត់ម្តងទៀត។ ដោយសាចុងក្រោយនេះនៅក្នុងអ៊ិនស្តាក្រាមរបស់ Stonerbkk បានផុសវីដេអូសកម្មភាពគាត់ទៅរកមិត្តស្រីនៅថ្ងៃគម្រប់ ៥ ខែនៃសេចក្តីស្លាប់របស់នាង។
មិត្តប្រុសរបស់តារាស្រីបានធ្វើដំណើរទៅកាន់ចំណតទូក កន្លែងដែលប្រទះឃើញសពរបស់ melonp_official គាត់ទៅអង្គុយទីនោះម្នាក់ឯងយ៉ាងស្រងោះស្រងោចមើលទៅដូចមិនទាន់ធ្វើចិត្តបាន ព្រមជាមួយ caption សសេរថា “it’s been 5 months. I miss you so much.😘 @melonp.official #stonerbkk #greenmanmelon #sweeteyessociety #เวลาอยากมาที่นี่ขอบคุณพวกมึงมากๆนะที่มาเป็นเพื่อนกูตลอด💚” ។
មានមិត្តភក្តិ និងអ្នកប្រើប្រាស់អ៊ិនធឺណែតជាច្រើនរូបដែលឃើញហើយអាណិតលោក Stonerbkk បុរសដែលចាំស្នេហ៍តែងម៉ូជាង ១០ឆ្នាំតែត្រូវចប់ទៅវិញព្រោះនាងលែងមានជីវិត។ ក្រៅពីសេចក្តីអាណិតមិត្តប្រុសរបស់តែងម៉ូទទួលបានកំលាំងចិត្តជាច្រើនពីមនុស្សនៅជុំវិញខ្លួន និងមហាជនដែលតែងតែនឹកដល់តារាស្រីក៏ដូចជាហេតុការណ៍ដែលកើតមានឡើយកាលពី ៥ ខែមុន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា