Davikah អាចធ្វើបាន គ្រប់គ្នាអស់អីនិយាយព្រោះស្តាយល៍ចុងក្រោយរបស់នាង!!

កញ្ញា Davikah ត្រូវបានគេជ្រើសយកធ្វើជាតារាស្រីដែលមានដងខ្លួន និងទម្រង់មុខស្អាតបំផុតរបស់ពិភពលោក។ ចំនួនអ្នកតាមដានអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់តួឯកស្រីរូបនេះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតក្លាយជាតារាស្រីដែលមាន Follower ច្រើនបំផុតនៅក្នុងប្រទេសថៃ ព្រោះគ្រប់គ្នាស្រលាញ់ការតុបតែខ្លួនបែបថ្មីៗរបស់ ម៉ៃដាវិកា។
ចុងក្រោយអ្នកតាមដានមើលស្តាយល៍របស់តារាស្រីកើតក្តីភ្ញាក់ផ្អើលជាខ្លាំង ពីព្រោះពេលនេះនាងមិននៅក្នុងភពផែនដីទៀតទេ ការតែងខ្លួនរបស់នាងបានអភិវឌ្ឍន៍ទៅដល់ភពផ្កាយ មនុស្សយន្តហើយ។ នោះគឺជាស្តាយល៍ដែលចំលែកប៉ុន្តែប្លែកភ្នែកខ្លាំង ប៉ុន្តែមិនបានធ្វើអោយហ្វែនៗពេញចិត្តជាខ្លាំងព្រោះ Davikah មិនដែលធ្វើអោយទស្សនិកជនស៊ាំភ្នែកឡើយ។
សរុបមកតួឯកស្រីលំដាប់កំពូលរបស់យើងនៅតែជា Queen នៃការថតរូបបង្ហាញម៉ូដក្នុងក្រសែភ្នែករបស់មហាជនដដែល។ មានការងារជា Presenter ចូលមកពេញតារាងហៀដល់ឆ្នាំក្រោយៗទៀតផងនាពេលបច្ចុប្បន្ននេះ។ សម្រាប់ហ្វែនៗដែលរងចាំមើលស្តាយល៍ក្រោយៗរបស់នាង សូមត្រៀមចិត្តអោយបានរួចរាល់ផង ព្រោះលើកនេះមកជាមនុស្សយន្តលើកក្រោយមកជាអ្វីមិនមាននរណាអាចទាយទុកមុនបានឡើយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា