ហេតុអ្វី?? តួឯកប្រុស popezaap មិនព្រមទទួលថតរឿង ដល់ថ្នាក់មានគេពឹងអោយពិធីករល្បីជួយបញ្ចុះបញ្ចូល!!

សម្រាប់វិស័យសិល្ប:លោក popezaap គឺជាតួឯកប្រុសពានមាសប្រចាំវិស័យ រឿងដែលមានគាត់ជាតួឯកប្រុសសុទ្ធសឹងជារឿងដែលទទួលបានប្រជាប្រិយភាពច្រើនបំផុតប្រចាំឆ្នាំ។ អ្នកនិពន្ធអ្នកដឹកនាំរឿងប៉ងចង់យកគាត់មកធ្វើជាតួឯកប្រុសអោយរឿងរបស់ពួកគេគ្រប់គ្នា តែជាអកុសលភាគច្រើនពួកគេត្រូវតារាប្រុសបដិសេដ ខូចចិត្តរហូតសុំអោយលោក Num Kanchai ជួយនិយាយអោយ។
នៅក្នុងកម្មវិធី Hone-Krasae លោក popezaap ត្រូវបានគេអញ្ជើញអោយមកចូលរួមជាភ្ញៀវកិត្តិយសផ្សព្វផ្សាយរឿង “បុព្វសន្និវាសវគ្គ២” ហើយក៏ត្រូវបានពិធីករប្រុសសាកសួរថា “ប៉ូប ហេតុអ្វីមិនព្រមទទួលថតរឿង? ហេតុអ្វីពីរឆ្នាំលេងមួយរឿងបែបនេះ? មិនខ្លាចធ្លាក់ប្រជាប្រិយភាពទេឬ? មិនចង់បានលុយច្រើនទេឬ?” ពិធីករបញ្ជាក់ដោយប្រយោកថា “អានេះគេផ្តាំអោយខ្ញុំជួយសួរទេណា!”។
លោក Popezaap បានឆ្លើយថាគាត់ហត់ខ្លាំងណាស់បើអោយទទួលថតរឿងច្រើនក្នុងពេលតែមួយ ពីព្រោះគាត់តែងតែបញ្ចេញសមត្ថភាពេញមួយំហឹង ហើយលះបង់អស់កំលាំងកាយចិត្តចំពោះរឿងដែលគាត់ទទួល ដើម្បីអោយប្រាកដចិត្តថារឿងរបស់គាត់នឹងក្លាយជារឿងដែលល្អបំផុត។

ទាក់ទងនឹងរឿងមិនខ្លាចធ្លាក់កូដ មិនចង់បានចំណូលច្រើន តារាប្រុសរបស់យើងឆ្លើយថាគាត់ពេលនេះយល់អំពីព្រះធម៌ ហើយចង់បាននូវសេចក្តីសុខពិតប្រាកដ ដូចច្នេះហើយយល់ថាជីវិតមិនចាំបាច់នៅលំដាប់កំពូលគ្រប់ពេលវេលានោះទេ មានគេឡើងមកជំនួសជារឿងធម្មតា។ សរុបមកគ្មាននរណាអាចបង្ខំអោយគាត់ទទួលរឿងច្រើនបានទេ ពីរឆ្នាំមួយរឿងតែជារឿងដែលល្អបំផុតជាជម្រើសរបស់ Popezaap!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា