នៅចាំហេតុការណ៍ក្មេងប្រុស ១៣ នាក់ជាប់នៅក្នុងល្អាងភ្នំបានទេ? ពេលនេះតួឯកស្រី Urassayas និងក្រុមការងារកំពុងនាំយកសាច់រឿងលំអិតមកចាក់បញ្ចាំងនៅក្នុង Netflix!

កាលពីខែសីហា ឆ្នាំ ២០១៨ មានហេតុការណ៍គួរអោយរន្ធត់មួយបានកើតឡើង ដោយមានគ្រូបង្វឹកម្នាក់ជាមួយក្មេងប្រុសវ័យជំទង់ ១៣ នាក់បានធ្វើទស្សនកិច្ចនៅតាមល្អាងភ្នំហើយជាប់នៅក្នុងហ្នឹងជាច្រើនថ្ងៃយ៉ាងអាថ៌កំបាំងហើយប្រើពេលយូនិងមនុស្សច្រើនណាស់ទម្រាំរកពួកកេឃើញ មានអ្នកលះបង់ជិវិតក្នុងដំណើរស្វែងរកទៀតផង។
ព្រឹត្តការណ៍ក្មេងប្រុស ១៣ នាក់នេះបានក្លាយជារឿងប្រវត្តិសាស្រ្តរបស់ប្រទេសថៃដែលល្បីល្បាញទូទាំងពិភពលោក ព្រោះវាពាក់ព័ន្ធទាំងវិទ្យាសាស្ត្រ និងអបិយជំនឿដែលសូម្បីជនជាតិគេក៏ព្រឺសំបុរនៅពេលបានស្តាប់រឿងរ៉ាវទាំងមូល។ ហើយដោយសាវាជាចំណាប់អាម្មណ៍របស់មនុស្សទូទាំងពិភពលោក ខាងក្រុមអ្នកសិក្សាស្រាវជ្រាវក៏ដូចជាអ្នកនៅក្នុងព្រឹត្តិការណ៍ដ៏ព្រឺព្រួចនេះបានសម្រេចចិត្តចងក្រងជាសាច់ឯកសាទុកជាប្រវត្តិសាស្រ្តអោយអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។
រឿងនោះមានចំណងជឿងថា “THAI CAVE RESCUE” ជា limited series ត្រៀមចាក់ផ្សាយនៅក្នុង Netflix នៅថ្ងៃទី 22 ខែកញ្ញាខាងមុនេះ។ កញ្ញា Urassayas បានចូលរួមក្នុងគម្រោងមួយនេះក្នុងនាមតួឯកស្រីរបស់រឿង នាងសម្តែរួមជាមួយតារាជាច្រើនរូបផ្សេងទៀត (មានតារាប្រុសថៃដែលទើបបាត់បង់ជីវិតផងដែល)។ ថ្ងៃនេះយ៉ាយ៉ាចេញមុខផុសអះអាងនៅក្នុងអ៊ិនស្តាក្រាមរបស់នាងថាវាគឺជារឿងដែលគ្រប់គ្នាមិនគួររំលង រឿងនេះនឹងប្រាប់គ្រប់ហេតុការណ៍មិនគួរអោយជឿទាំងអស់ដែលកើតមានឡើងនៅពីក្រោយពត៌មានកាលពីឆ្នាំ២០១៨ ចង់ដឹងថាអស្ចារ្យកម្រិតណាកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នាណា។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា