អាចនិយាយបានថាមានពត៌មានល្អៗមកចែកចាយអោយហ្វែនៗរបស់ខ្លួនបានរំភើប ចូលរួមអបអរសាទជាមួយស្ទួនៗតែម្តង សម្រាប់ពិធីការិនីឆ្នើមរបស់ប្រទេសថៃកញ្ញា Apitsada ដោយចុងក្រោយនេះតារាស្រីបានប្រកាសថាពេលនេះនាងមានផ្ទៃពោះកូនដំបូងបាន៣ខែ។ ហើយព្រោះមានសំនួរច្រើនសន្ធឹកសន្ធាប់សួរអំពីឪពុករបស់ក្មេង អ្នកម្តាយថ្មីថ្មោងក៏សម្រេចចិត្តនិយាយដល់គាត់អោយហ្វែនៗបានដឹង។

នៅក្នុងកម្មវិធី youtube របស់នាងផ្ទាល់នាងបាននិយាយរឿងរ៉ាវស្នេហាជាមួយមិត្តប្រុសថា ខាងប្រុសបានសុំនាងរៀបការួចរាល់ហើយ រឿងពិធីមង្គលការនិយាយត្រូវរូវគ្នាពេលណា នឹងយកមកបង្ហើបប្រាប់គ្រប់គ្នាអោយដឹងភ្លាមៗតែត្រូវរងចាំសិន។ សម្រាប់សំនួរដែលបានសួរថា “ហេតុអ្វីលាក់មុខស្វាមី?” Apitsada បានឆ្លើយថានាងមិនបានលាក់ទេទៅណាមកណានាងបណ្តើរគាត់ជាសាធារណ:រហូត គ្រាន់តែមិនបានផុសចូលក្នុងបណ្តាញសង្គមតែប៉ុណ្ណឹងឯង ហើយមូលហេតុគឺមកពី…

ព្រោះកាលពីទាក់ទងគ្នាដំបូងៗនាងធ្លាប់សួរថាហេតុអ្វីមករស់នៅស្រុកថៃ ស្វាមីរបស់នាងឆ្លើយថាព្រោះគាត់ចង់ប្រើជីវិតដែលពោពេញដោយសេរីភាពនៅទីនេះ លឺហើយនាងក៏គិតថានាងគួរតែមិនផុសរូបដែលនាំអោយកើតពត៌មាន ឬបណ្តាលអោយស្វាមីបាត់បង់សេរីភាពដោយសារមានតារាជាភរិយា។ ហ្វែនៗយល់អារម្មណ៍របស់ Apitsada ដែលបារម្មណ៍ពីស្វាមី ហើយយល់ស្របជាមួយការសម្រេចចិត្តរបស់នាង ១០០%។
អត្ថបទដោយ សា



