អតីតគូស្នេហ៍កំពូលតារា Lee Min Ho និង Suzy ត្រលប់មកជួបគ្នាវិញក្រោយពេលបែកគ្នាអស់៥ឆ្នាំ!

ជារឿងដែលហ្វេនចាប់អារម្មណ៍ម្ដងទៀតនៅពេលដែលឃើញមានការជួបជុំគ្នារបស់អតីតគូស្នេហ៍ KDRAMA Lee Min Ho និង Bae Suzy ក្រោយ​បែក​គ្នា​កាល​ពី​៥​ឆ្នាំ​មុន។ អ្នកទាំងពីរបានជួបគ្នានៅឯពិធីជប់លៀងមួយ ​ដែល​ប្រាកដ​ណាស់​នឹង​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ទាំង​អ្នកគាំទ្រ​មើល​ច្រើន​។ តើ​គូស្នេហ៍​ទាំង​ពីរ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថា​តើ​ពួក​គេ​នឹង​ស្វាគមន៍​គ្នា​ឬ​អត់?

After Footer (Active) - damrei Mr1 Zone2
យ៉ាងណាមិញ រូបថតរបស់ Lee Min Ho និង No Hee Young ដែលជា CEO នៃ YG Foods & Entrepreneur ត្រូវបានចែករំលែក ដោយអ្នកនិយមលេងអ៊ីនធឺណេតបាននិយាយថា Suzy កំពុងឈរនៅពីក្រោយពួកគេ។ លើសពីនេះ រូបថតមួយទៀតបង្ហាញ Suzy អង្គុយនៅលើតុក្បែរ Lee Min Ho  ត្រូវបានរីករាលដាលពេញបណ្តាញ។
ហើយមនុស្សជាច្រើនក៏បានចង្អុលបង្ហាញថា CEO No Hee Young បានfollow ទាំង Lee Min Ho និង Suzy នៅលើ Instagram ។ Lee Min Ho និង Suzy បាន​ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ស្នេហា​ក្នុង​ខែ​មីនា ឆ្នាំ 2015 ហើយ​បាន​ប្រកាស​ពី​ការ​បែក​គ្នា​នៅ​ខែ​វិច្ឆិកា 2017 ដោយហេតុផលផ្ទាល់ខ្លួន។

Eriya