ហ្វែនបារម្មណ៍ខ្លាចទំនាយក្លាយជាកាពិត! Davikah ជ្រុលដៃសសេរ Caption ផុសបណ្តាលអោយ terchantavit អន់ចិត្តឈប់ខ្វល់ពីនាង!!
ជាគូស្នេហ៍ដែលនរណាៗក៏ថាមានទាំងភាពរ៉ូមែនទិក ទាំងអនាគតវែងឆ្ងាយ សម្រាប់តួឯកប្រុសកំប្លែងមុខស្ងួត terchantavit និងមិត្តស្រីដ៏គួរអោយខ្នាញ់ Davikah តែក៏មិនបានស្រស់បំព្រងរាល់ថ្ងៃដោយគ្មានឧបសគ្គអ្វីនោះទេ។ ហ្វែនៗបារម្មណ៍ជាមួយសម្តីរបស់គ្រូទាយដែលនិយាយថាពួកគេមិនអាចរៀបការជាមួយគ្នាបាននោះខ្លាំងណាស់ ហើយចុងក្រោយនេះកាន់តែគួរអោយបារម្មណ៍ខ្លាំងព្រោះតារាស្រីបានធ្វើអោយមិត្តប្រុសរបស់នាងអត់ចិត្តជាអតិបរមា។

ដោយព្រោះចង់លេងសើចកញ្ញា Davikah បានផុសនៅក្នុងអ៊ិនស្តាក្រាមថា “ម៉ោះៗនរណាគេពូកែញែ…មកដាក់មន្តស្នេហ៍ខ្ញុំតិចមើល😋” ដែលមានបុរសៗច្រើណាស់បានចូលមកសម្តែងក្តីស្រលាញ់អោយនាងក្នុងទំនងថាពួកគេត្រៀមខ្លួនរាល់រួលសម្រាប់តាមយកបេះដូងរបស់តារាស្រីសម្រស់ស្អាតដាច់គេម្នាក់នេះ។

ពេញចិត្តបុរសៗមួយនរគប៉ុន្តែងាកមកមើលលោក terchantavit មិនពេញចិត្តជាមួយ Caption របស់មិត្តស្រីខ្លួនជាខ្លាំង គាត់មិនចូលមក Like, ខមមិនឆ្លងឆ្លើយដូចទំលាប់រាល់ដងនោះឡើយ។ បណ្តាលអោយហ្វែនៗនាំគ្នាបុកពោះព្រោះភ័យខ្លាចរឿងៗតូចៗបែបនេះ នឹងអាចនាំអោយមានរឿងធំតាមពាក្យទំនាយ។
អត្ថបទដោយ សា




