អ្នកនាង Aff_taksaorn ជាតារាស្រីដែលជាប់ចិត្តជាមួយអ្វីហើយមិនងាយដកចិត្ត ឬប្តូរទៅស្រលាញ់របស់ផ្សេងដែលងាយរកនោះទេ គាត់ប៉ុនប៉ងចង់បានតែរបស់ដែលស្រលាញ់មួយមុខគត់។ ចុងក្រោយបានបញ្ចេញអាការ:ច្បាស់ខ្លាំងថាក្រៅពីលោក “កុងយូ” តារាសម្តែងប្រុសកូរ៉េខាងត្បួង នៅមានមនុស្សម្នាក់សំខាន់ទៀតដែលនាងចង់ជួបចង់នៅក្បែរ។

ថ្ងៃនេះបានជួបភ្លាមតារាស្រីប្រញ៉ាប់ថតរូប ហើយយកមកផុសនៅក្នុងអ៊ិនស្តាក្រាមប្រកបដោយមោទនភាពភ្លាម។ អ្នកនាង Aff_taksaorn សប្បាយចិត្តជាខ្លាំងពីព្រោះនៅទីបំផុតថ្ងៃដែលនាងរងចាំអស់ ៤ ខែនោះបានមកដល់ អ្វីដែលពិសេសបំផុតនោះគឺគេមករកនាងដល់កន្លែងធ្វើការ ញញឺមអោយនាងយ៉ាងសប្បាយរីករាយទៀត។

អូន Abigail កូនស្រីរបស់ម៉ែ chomismaterialgirl គឺជាមនុស្សដែលពិធីការិនីសម្តិផ្អែមចង់ជួប តាំងពីអូនហ្កេលកើតមកលើកនេះជាលើកដំបូងហើយដែលពួកគេទាំងពីរបានឃើញមុខគ្នាផ្ទាល់ៗ។ Aff_taksaorn លង់ស្រលាញ់កូនស្រីរបស់មិត្តរួមការងារខ្លាំងណាស់ ខ្លាំងដល់ថ្នាក់ភ្លេចហៅអូន ប៊ីម៉ៃ កូនស្រីបង្កើតរបស់ខ្លួនឯងមកថតរូបជាមួយដែល។
After Footer (Active) - damrei Mr1 Zone2




