តោះមកមើលថាពេលទំនេរYaya សំងំនៅផ្ទះធ្វើអ្វីដែរ!

តារា​ស្រី​វ័យ​ក្មេង​ជា​តារា​ដែល​ត្រូវ​បាន​អ្នកគាំទ្រ​ពេញ​ទីក្រុង​សម្រាប់​ Yaya Urassaya ដែល​កំពុង​តែ​ទទួលបានប្រជាប្រិយភាព​ខ្លាំង​នៅ​នាទី​នេះ។ ក្នុងអំឡុងពេលនេះ ក្រៅពីការថតរឿង តារាស្រី Yaya មានសកម្មភាពថ្មីៗ​ និងទន្លាប់ដែលខ្លួនមិនចាំបាច់ចេញទៅណាឡើយគ្រាន់តែនៅផ្ទះគឺបានហើយ។

ក្នុងនោះដែរ គេក៏ឃើញថានាងបានដាំបន្លែនៅមុខផ្ទះនៅពេលទំនេរ។ ថ្មីៗនេះ ម្ដាយរបស់Yaya បានបង្ហាញរូបភាពដែលYaya មានភាពម៉ឺងម៉ាត់ និងតាំងចិត្តយ៉ាងខ្លាំង ជាមួយនឹងការដាំដុះបន្លែ ហើយក៏បានដាក់នូវ caption សួនបន្លែរបស់បងស្រីយ៉ា #urassayas ត្រសក់, ប៉េងប៉ោះ, ជី… ។វាជាជ្រុងដ៏គួរឱ្យស្រលាញ់មួយទៀត​ដែល​មិន​សូវ​មានអ្នក​ឃើញនោះឡើយ។
After Footer (Active) - damrei Mr1 Zone2
Eriya