Min Phichaya ទៅដល់ទីណាធ្វើអោយផ្អើលគេនៅទីនោះស្លៀកឈុតហែលទឹកតូចមួយឈុតនេះអមជាមួយនិង Caption មួយប្រយោគនេះ! មានរូបភាព
ជាតួឯកស្រីស្អាតម្នាក់ទៀតនៅក្នុងសិល្បៈ អោយតែទៅដើរលេងនៅសមុទ្រពេលណាក៏មានរូបភាពស៊ិចស៊ីមកផ្ញើរអោយហ្វេនៗរហូត សម្រាប់ Min Phichaya ដែលជាក់ស្ដែង (28 កក្កដា 2022) ក៏បានបង្ហាញខ្លួនក្នុងឈុតហែលទឹកដ៏សែនស៊ិចស៊ី បង្អួតរាងតូចស្ដើង ជាមួយនិងស្បែកសខ្ចីម៉ត់រលោង និងមើលបានយ៉ាងច្បាស់
ថាឈុតវាអេមណាស់ទៅហើយ តែរឿងឃ្លាប្រយោគរបស់របស់ Min នៅអេមជាងឈុតនោះទៅទៀតដោយសរសេរថា “ថ្ងៃឈប់សម្រាកត្រូវទៅសមុទ្រ តែបើត្រូវគេបោះបង់តើត្រូវទៅណា” ធ្វើអោយតួឯកកំលោះរូបសង្ហា Mick Thongraya ត្រូវប្រញាប់ចូលមកខមិនខ្លីៗថា “លើសហើយៗបាទ”
ខណៈពេលហ្វេនៗបានឃើញមួយឈុតនេះហើយ ក៏អត់ទ្រាំនិងចូលទៅខមិនមិនបានទេ អាចនិយាយបានថា IG ស្ទើរតែក្លាយទៅជាភ្លើងឆេះហើយ!
អត្ថបទដោយ : នីត្តា













