តួឯកស្រី supassra_sp កំពុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់ៗបុរសៗពាក់កណ្តាលផែនដីនាពេលបច្ចុប្បន្ននេះ ដោយបន្ទាប់ពីប្រកាសថាបានចែកផ្លូវគ្នាជាមួយមិត្តប្រុស មានតារាប្រុសល្បីៗច្រើនណាស់ដែលព្យាយាមចូលក្នុងជីវិតរបស់នាងដើម្បីសុំឧកាសធ្វើជាអ្នកបន្ទាប់។ ចុងក្រោយច្បាស់ៗជាសាធារណ:តួឯកប្រុសដែលធ្លាប់សម្តែងរឿងរួមជាមួយនាង ប្រកាសសុំចែចូវតាមរូបដែលបានផុស!

ថ្មីៗអ្នកកញ្ញា supassra_sp បានផុសរូបស៊ិចស៊ីខ្លាំងនៅក្នុងអ៊ិនស្តាក្រាមព្រមជាមួយ Caption ទាក់ទាញកន្លង់ថា “🐢🤍 វង្វេងផ្លូវត្រូវប្រើផែនទី ចុះបើវង្វេងជាមួយបងត្រូវប្រើផែនអ្វីទៅ? 😜” ដែលមានមិត្តរួមសិល្ប:ច្រើនណាស់ដែលចូលខមមិនសសើរពីភាព HOT របស់នាងបន្ទាប់ពីត្រឡប់មក single វិញ ខុសអីតែតារាកំលោះម្នាក់នេះបានចូលមកខមមិនថា “អាវ…នរណាមិនញែ ខ្ញុំសុំញែហើយណា !!! 😂😂”។

ដំបូងគិតថាគាត់និយាយលេងៗប៉ុន្តែគ្រប់យ៉ាងកាន់តែក្លាយជាកាពិតព្រោះលោក freudonidas មិនព្រមឈប់ទេគាត់ចូលខមមិនបែបចង់សុំស្រលាញ់នៅគ្រប់រូបភាពរបស់តារាស្រី។ អាចនិយាយបានថាមកលើកនេះមិនមែនមកលេងៗទេ តាមពិតលង់ស្រលាញ់តាំងពីថតរឿងជាមួយគ្នាមកម្ល៉េះប៉ុន្តែជាប់ត្រង់ថាកាលនោះនៅមិនទាន់ Single។
អត្ថបទដោយ សា



