ជារឿងធម្មតា នរណាៗក៏ស្រលាញ់ភរិយារបស់ខ្លួនដែល ជាពិសេសសម្រាប់ទាយាទមហាសេដ្ឋីលោក pokmindset គាត់យកចិត្តទុកដាក់មើលថែរក្សាអ្នកនាង Margie និងកូនៗយ៉ាងល្អមិនអោយនរណាមកប៉ះពាល់បានសូម្បីបន្តិច។ ចុងក្រោយធ្វើបែបនេះនៅពេលមានអ្នកប្រើប្រាស់អ៊ិនធឺណែតម្នាក់ចូលខមមិនលើរូបរបស់តារាស្រីថា “ស្អប់ការតែងខ្លួនរបស់នាង”!!

អ្នកនាង Margie បានផុសរូបដែលនាងកំពុងកំសាន្តនៅទីក្រុងតូខ្យូជាមួយស្វាមី ក្នុងសំលៀកបំពាក់ស៊ិចស៊ីខ្លាំងបញ្ចេញផ្នែកខាងក្រោយទាំងស្រុង ឃើញហើយមានអ្នកតាមដានម្នាក់ខមមិនថា “ស្អប់អាវមួយនេះខ្លាំងដល់ហើយ 🔥🔥🔥🔥” ដែលមានលោក pokmindset ជាស្វាមីចូលមកឆ្លងឆ្លើយជំនួសភរិយាថា “ស្អប់ដូចគ្នា!!”។

បណ្តាលអោយហ្វែនៗគាំងព្រោះ Rapperr ប្រុសមិនបានការពារភរិយាពី ខមមិននោះទេផ្ទុយទៅវិញគាត់កាន់ជើងគេទៅវិញ ប៉ុន្តែគ្រប់គ្នាដឹងច្បាស់ថាលោក pokmindset មិនដែលចង់អោយអ្នកនាង Margie បញ្ចេញសាច់អោយអ្នកផ្សេងឃើញនោះឡើយ គាត់ធ្វើបែបនេះដើម្បីរកសំលេងគាំទ្រគាត់អោយបានច្រើនក្នុងការនិយាយបញ្ចុះបញ្ចូលអោយភរិយាឈប់ពាក់បែបនោះទៀត។
អត្ថបទដោយ សា



