តារាស្រីនាង Ice ប្រាប់ដំណឹងមានផ្ទៃពោះតែមិនប្រាប់រឿងគូស្នេហ៍ ព្រោះធ្លាប់ខកចិត្តឡើងរាងចាល…

តារាសម្ដែងស្រីតួឆ្នាស់តួឆ្នើមស្រស់ស្អាតស៊ិចស៊ីនាង Ice Apitsada បានប្រកាសដំណឹងល្អរបស់ខ្លួនឯងមួយ ដែលធ្វើឲភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ទាំងមិត្តភក្ដិនិងអ្នកគាំទ្រដឹងរឿងនេះហើយមិននឹកស្មានដល់តែក៏ចូលរួមអបអរសាទររូបនាងផងដែរ។ 

ហើយរឿងដែលតារាស្រីនាង Ice បាន Surprise អ្នកគាំទ្រនោះក៏គឺរូបនាងបានប្រកាសប្រាប់ថាមានបេប៊ីនៅក្នុងផ្ទៃហើយ។ រឿងនេះធ្វើឲអ្នកគ្រប់គ្នានឹកឆ្ងល់ផងដែរ ព្រោះនាពេលកន្លងមកនេះរូបនាងធ្លាប់មានតែពត៌មានបែកបាក់ស្នេហាមិនដែលបង្ហើបប្រាប់ថាមានគូស្នេហ៍ថ្មី ឬពត៌មានរៀបការនោះទេ ស្រាប់តែពេលនេះប្រាប់ថានាងមានកូនហើយ។ រឿងនេះ Ice បាននិយាយថាគឺរូបនាងតាំងចិត្តមិនប្រាប់ពត៌មានស្នេហាថ្មីឲមហាជនបានដឹង ព្រោះនៅខកចិត្តយ៉ាងខ្លាំងជាមួយនឹងរឿងស្នេហាមុនរបស់នាង។ ដោយកាលនោះរូបនាងបង្ហាញទាំងមុខគូស្នេហ៍ លុតជង្គង់បំពាក់ចិញ្ចៀនសុំរៀបការ នៅតែដល់ថ្ងៃការទេ តែបែរជាមកបែកបាក់គ្នា ធ្វើឲនាងខកចិត្តជាខ្លាំងនិងខ្មាស់គេផងដែរ។ ចំណងស្នេហាលើកនេះនាងតាំងចិត្តមិនបង្ហាញនោះទេ​ តែពេលនេះនាងរូបនាងបានពពោះហើយទើបចង់ឲដំណឹងនេះដឹងដល់មិត្តភក្ដិនិងអ្នកគាំទ្រនាងផងដែរ។ ដោយការពពោះលើកនេះមិនមានមានដោយចៃដន្យនោះទេ គឺជាការតាំងចិត្តចង់បានកូនរបស់នាងនិងគូស្នេហ៍ ពេលនេះជីវិត Happy ចាំទទួលកូនប្រុសជាទីស្រលាញ់។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ