ជាពត៌មាន Surprise ដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលពីអ្នកដឹកនាំរឿង annethong ជាខ្លាំងដោយចុងក្រោយនេះម្ចាស់ខ្លួនទើបតែបានចេញមុខប្រាប់ថាមានចោរប្លន់ខុនដូរបស់នាង។ ដែលកាន់តែគួរអោយភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺមិនមែនចោរមកពីឆ្ងាយណាទេ អ្នកលួចនោះជាមនុស្សជិតស្និតដែលនាងទុកចិត្ត!

កាលពីប៉ុន្មានម៉ោងមុននេះកញ្ញា annethong ទើបបានប្រាប់ថាហេតុការណ៍នោះកើតមានឡើងច្រើនថ្ងៃមកហើយតាំងពីថ្ងៃ ២៣ មកម្ល៉េះតែត្រូវលាក់ជាការសំងាត់ពីព្រោះមិនចង់អោយជាន់ដៃដល់ដឹងខ្លួនទាន់។ ខាងខុនដូសុំអោយនាងធ្វើដូចមិនដឹងរឿងសិនដោយសាខុនដូនោះជាខុនដូលំដាប់ខ្ពស់ខ្លាំង មានប្រព័ន្ធសុវត្ថិភាពល្អបំផុត មិនមានអ្នកខាងក្រៅណាអាចចូលបានឡើយបើមិនមានការអនុញ្ញាតិពីម្ចាស់។
តារាស្រីក៏បានធ្វើតាមការណែនាំ ហើយមកដល់ថ្ងៃនេះថ្ងៃទី ៣០ ខែកក្កដាទើបបានតម្រុយពីក្រុមអ្នកសង្កេតថាអ្នកដែលលួចយកសម្បត្តិជាង ១០ លានរបស់នាងជាកូនចៅរបស់មិត្តភក្តិស្រីដែលនាងស្និតស្នាលបំផុតម្នាក់។ ពេលនេះកញ្ញា annethong បានរៀបចំឯកសាដាក់ពាក្យបណ្តឹងតាមចាប់ពួកគេហើយ ហើយក៏សង្ឃឹមថាមិនចាំបាច់មានរឿងប្តឹងផ្តល់អ្វីច្រើនដែល សុំត្រឹមប្រគល់របស់អោយនាងវិញទៅបានហើយ។
អត្ថបទដោយ សា





