គួរអោយស្រលាញ់ណាស់ មានតារាល្បីផ្ញើរផ្កាអោយ Bella Ranee សុំធ្វើជាកំលាំងចិត្តក្បែរៗនាងម្នាក់ទៀត!

មន្តស្នេហ៍មិនចាញ់នរណាឡើយសម្រាប់តួឯកស្រី bellacampen ដោយបន្ទាប់ពីបានប្រកាសថា​ Single មានបុរសច្រើនណាស់ដែលតម្រង់ជួររងចាំអោយនាងប្រគល់ស្នេហ៍ ស្ទើរតែរាល់ថ្ងៃដែលមានមនុស្សអាថ៌កំបាំងផ្ញើរបាច់ផ្កាអោយទុកជាកំលាំងចិត្តសម្រាប់ការខិតខំប្រឹងប្រែងធ្វើការងារក៏ដូចជាដ្រាម៉ាដែលតារាស្រីកំពុងប្រឈម។
ថ្មីៗនេះក្នុងឧកាសកម្មវិធីបើកសម្ភោធចាក់បញ្ចាំងខ្សែរភាពយន្តថ្មីរឿង “បុព្វសន្និវាស២” មានមនុស្សច្រើនណាស់ដែលព្យាយាមផ្ញើរបាច់ផ្កាសម្តែងក្តីរីករាយ អបអរសាទ ទៅកាន់តារាស្រី។ ក្នុងចំណោមផ្កាទាំងអស់មានមួយបាច់ដែលកញ្ញា bellacampen បានជ្រើសយកមកថតរូបជាមួយហើយបង្ហោះអរគុណនៅក្នុង Story អ៊ិនស្តាក្រាមជាសាធារណ:។
មនុស្សអាថ៌កំបាំងម្នាក់នោះមិននៅទីណាឆ្ងាយនោះទេ តាមពិតទៅជាសិស្សច្បងស្រីនៅក្នុងវិស័យសិល្ប:ដែលនាងគោរពស្រលាញ់នេះសោះ។ Bella បានសសេរសាអរគុណនៅក្នុង Story ថា​ “ហឺ…អរគុណបង aff ច្រើនមែនទែនសម្រាប់កំលាំងចិត្ត” ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា