មានអ្នកដចូលទស្សនារាប់លាននាក់ ខ្លីបគូស្នេហ៍រ៉ូមែនទិករបស់ mario-junji បានធ្វើអោយមហាជនលើសជាតិស្ករ?

Mario-junji គឺជាគូស្នេហ៍ដែលដែលស្រលាញ់គ្នាជាច្រើនឆ្នាំប៉ុន្តែមិនដែលបញ្ចេញរូបគូជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនអោយហ្វែនៗបានឃើញសូម្បីម្តង។ ចុងក្រោយបន្ទាប់ពីមានបណ្តាញ Tiktok រឿងរ៉ាវល្អរវាងតារាទាំងពីររូបបានចាប់ផ្តើមចេញអោយអ្នកគាំទ្របានសប្បាយចិត្តជាមួយពួកគេច្រើនជាងមុន។
ហើយថ្មីៗនេះកញ្ញា junji បានផុសវីដេអូដែលពួកគេទាំងពីរនាំគ្នាច្រៀងចម្រៀង Left and Right របស់លោក charlie puth ព្រមជាមួយកាយវិកាដ៏គួរអោយស្រលាញ់ចូលក្នុង Tiktok បណ្តាលអោយគ្រប់គ្នារីករាយតាមបិទមាត់មិនជិតសោះឡើើយ។ រហូតមកទល់ពេលនេះមានអ្នកចូលទស្សនាវីដេអូនោះជាង​២លាននាក់ហើយ។
Mario-junji បានក្លាយជាគូស្នេហ៍ដែលកំពុងទទួលបានក្តីស្រលាញ់កាន់តែច្រើន​ ហើយចំនួនអ្នកគាំទ្ររបស់ពួកគេក៏កំពុងកើនឡើងជាកំហុកផងដែល។ ភាពរ៉ូមែនទិកមានច្រើនបែបនេះហ្វែនៗប្រហែលឆាប់បានដំណឹងរឿងអាពារហ៍ពិពារហ៍ហើយមើលទៅ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ ​សា