សើចចុកពោះ!! កុមារីថៃម្នាក់សសេរកំណត់ហេតុថ្ងៃដែលម្តាយទស្សនាតារាកូរ៉េ jacksonwang852g7 ថាមម្តាយខ្លួននឹងធ្លាក់នរក !

ព្រឹត្តិការណ៍ជាច្រើនបានកើតឡើងនៅក្នុងប្រទេសថៃ ជាពិសេសនៅក្នុងវិស័យសិល្ប:បន្ទាប់ពីតារា K-POP កូរ៉េលំលោក jacksonwang852g7 បានបង្ហាញវត្តមាននៅក្នុងកម្មវិធីផ្សេងៗរបស់ស្ថានីយ៍ទូរទស្សន៍ថៃ។ ចុងក្រោយសើចមួយប្រទេស មានស្ត្រីជាហ្វែនរបស់កម្មវិធី The Wall Song ម្នាក់បានបង្ហោះសំបុត្រកំណត់ហេតុដែលកូនស្រីសសេរពេលឃើញសកម្មភាពរបស់ម្តាយពេលបានឃើញលោក Jackson។
កុមារីបានសសេរនៅក្នុងសំបុត្រថា “មិនដឹងម្តាយរបស់ខ្ញុំកើតអីទេ គាត់មើល The Wall Song បណ្តើរស្រែកហោរបណ្តើរព្រោះគាត់លួចស្រលាញ់ប្រុសផ្សេងដែលមិនមែនជាឪពុករបស់ខ្ញុំ ម៉ែគួរក្រែងចិត្តពុកខ្លះផង ម៉ែដឹងតែធ្លាក់នរកហើយ។ លោក jacksonwang852g7 មិនបានខុសអ្វីនោះទេ ម៉ែខ្ញុំអ្នកខុសខ្លួនឯងដែលទៅលួចស្រលាញ់គាត់… ចប់”។
បានធ្វើអោយមហាជន ជាពិសេសហ្វែនៗរបស់លោក jacksonwang852g7 ដែលមានអាការ:ស្រដៀងៗនឹងម្តាយរបស់ក្មេងស្រីម្នាក់នោះអស់សំណើចជាខ្លាំង ព្រោះគ្រាន់តែស្រែកហោរសប្បាយចិត្តដែលបានឃើញតារាដែលខ្លួនស្រលាញ់ខុសដល់ថ្នាក់ត្រូវធ្លាក់នរក។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា