មនុស្សកាន់តែស្និតស្នាលកាន់តែគ្រោះថ្នាក់! Kimberly ផុសសារផ្ញើរកំលាំងចិត្តដល់បងស្រីជាទីស្រលាញ់ Ann បន្ទាប់ពីត្រូវអ្នកស្និតស្នាលធ្វើរឿងមួយនេះបាត់អស់ 20 លានបាត! មានវីដេអូ
Kimberly ផ្ញើរកំលាំងចិត្តជូនបងស្រីភ្លាមៗព្រោះតែខ្លួនយល់ពីអារម្មណ៍មួយនេះ អ្នកក្បែរខ្លួនអ្នកស្និតស្នាលបំផុតប្រមូលលុយដាក់ហោប៉ៅអស់ 20លានបាត
ជាគូរតារាស្រីដែលស្និតស្នាលនិងស្រលាញ់គ្នាដូចបងដូចប្អូនបង្កើតសម្រាប់ Ann Thongprasom និង Kim Kimberly ហើយជាក់ស្ដែងនេះ នៅពេលបងស្រីដ៏សែនពូកែរបស់ខ្លួនជួបរឿងហួសចិត្តនិងនឹកស្មានមិនដល់ហើយគួអោយសោកស្ដាយ ដោយសារអ្នកក្បែរខ្លួននិងទុកចិត្តបំផុតលួចផ្ទេរសិទ្ធខនដូរបស់នាងតម្លៃ 20 លាតទៅធ្វើជារបស់ខ្លួនឯង ប្អូនស្រីយ៉ាង Kimberly ក៏ប្រញាប់ផ្ញើរកំលាំងចិត្ត ក្នុងឋានៈជាប្អូនស្រីដែលស្និតស្នាលខ្លាំង ហើយក៏ជាអ្នកដែលធ្លាប់ជួបរឿងរ៉ាវបែបនេះដូចគ្នា ព្រោះមុននេះ Kim ក៏ត្រូវគេលួចកាបូបតម្លៃថ្លៃប្រមាណ 2 លានបាត
ជាក់ស្ដែង Kim បានផុសរូបភាពជាមួយ Ann ក្នុង IG ព្រមជាមួយឃ្លាប្រយោគថា “យល់អារម្មណ៍មួយនិងច្បាស់ណាស់…..ជាកំលាំងចិត្តដល់បងណាបង Ann @annethong”
ខណៈពេលនោះ Ann ក៏បានចូលទៅខមិនតបថា “មើលតែភ្នែក……ក៏យល់ចិត្ត” ក្រោមបរិយាកាសហ្វេនៗចូលមកខមិនបង្ហាញការយល់ឃើញជាច្រើននិងផ្សេងៗទៀត
អត្ថបទដោយ : នីត្តា
















