ប្ដីប្រពន្ធគេផ្អែមល្ហែមស្មើដៃគ្នា! Weir សរសេរសារមុនមកដល់ប្រទេសថៃដល់ Vicky ដោយប្រាប់ជាប្រយោគលើសជាតិស្ករថា…..! មានវីដេអូ
ទ្រាំនិងភាពនឹករលឹកលែងបានហើយ ទើបសរសេរឃ្លានេះផុសនៅក្នុងបណ្ដាញសង្គមក្នុង IG ឈ្មោះ @weir19 ប្រកាសពីក្ដីស្នេហ៍អោយពិភពលោកទាំងមូលបានដឹងឮតែម្ដង សម្រាប់ Weir-Sukolwat តួឯកប្រុសសំណព្វចិត្តហ្វេនៗ ក្រោយពីហោះហើរទៅប្រទេសអាមេរិកដើម្បីបំពេញការងារត្រូវឃ្លាតឆ្ងាយពីគ្រួសារដែលទើបនិងកសាងថ្មោងថ្មី
នៅពេលថ្មីៗនេះសាម៉ីខ្លួនបានផុសរូបភាពដ៏គួអោយស្រលាញ់របស់ភរិយា Vicky Pemonya អមជាមួយឃ្លាសារផ្អែមល្ហែម! ផ្ញើរជូនដោយក្ដីនឹករលឹកថា “នឹកដល់ម្នាក់នេះបំផុត vikkiiexplorer ថ្ងៃនេះត្រលប់ទៅប្រទេសថៃវិញហើយ បន្ទិចទៀតជួបគ្នាស្រលាញ់ណាស់ មកចាំទទួលផងណា 555 love u”
ពីផុសខាងលើនេះ មិនត្រឹមតែធ្វើអោយហ្វេនៗនាំគ្នាច្រណែននិងស្នេហាផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្ដែគ្រប់គ្នាក៏ស្រុះស្រួលគ្នាក្នុងចូលទៅខមិនបង្អាប់ពីលោកប្ដីវង្វែងស្នេហ៍ផងដែរ
អត្ថបទដោយ : នីត្តា












