Ann Thongprasom បើកចិត្តនិយាយការពិតក្រោយពេលត្រូវកូនចៅដែលទុកចិត្តបំផុតមកលួចគេងប្រវ័ញ្ចអស់ជាង 20លានបាត! មានវីដេអូ
ករណីដែលតារាសម្ដែងស្រីល្បីឈ្មោះ Ann Thongprasom ដាក់ពាក្យបណ្ដឹងក្រោយពេលកូនចៅអ្នកជិតដិតលួចទ្រព្យសម្បតិ្តនៅក្នុងខុនដូ តម្លៃជាង 19 លានបាត រួមមានលុយសុទ្ធ ចិញ្ចៀនពេជ្រ ក្រវិលពេជ្រ ខ្សែដៃពេជ្រ នាឡិកា ម៉ាករ៉ូលេកដាំពេជ្រ
ជាក់ស្ដែង Ann ទៅបើកចំហរ “ខណៈពេលនេះនៅមិនទាន់បានទទួលបានរបស់ត្រលប់វិញដូចពត៌មាននោះទេដោយដឹងត្រឹមថារបស់របស់ណោឯណាខ្លះ ហើយក៏ដឹងថានៅកន្លែងបញ្ចាំយមួយចំនួន ដោយរបស់របរទាំងអស់មានតម្លៃ 19លានបាត ហើយសុទ្ធតែជាគ្រឿងពេជ្រហើយនិងលុយសុទ្ធដែលមាននៅក្នុងទូរ”
“តែនៅថ្ងៃកើតហេតុខណៈពេលដែរខ្លួនទៅចូលរួមកម្មវិធី យនឹងនាំយកគ្រឿងអលង្ការបែបនេះមកតុបតែងទៅចូលរួមកម្មវិធីប៉ុន្ដែទើបដឹងថារបស់របរគ្រឿងពេជ្រទាំងអស់ត្រូវបានបាត់ ប៉ុន្ដែដោយសារតែខ្លួនប្រញាប់ទៅកម្មវិធី ទើបសុំអោយខាងអ្នកខុនដូជួយត្រួតពិនិត្យមើលកាមេរ៉ាសុវត្តិភាព ទើបបានដឹងថាបុគ្គលចេញចូលបន្ទប់ទាំងអស់ គឺជាអ្នកនៅជិតខ្លួនបំផុត បន្ទាប់ក៏ប្រញាប់ប្ដឹងទៅខាងប៉ូលីសហៅជនសង្ស័យមកសួរចម្លើយ រហូតដល់អ្នកបង្កហេតុទទួលសារភាព ទើបការពាក្យបណ្ដឹងទៅតាមច្បាប់”
ចំណែកឯអ្នកដើមចោទក៏ព្រមទទួលថាកូនចៅធ្វើការជាង 10 ឆ្នាំ យើងថតរឿងជាមួយ Ann ជាច្រើនរឿង មានលេងល្បែងស៊ីសងដឹងខ្លះដែរ
អត្ថបទដោយ : នីត្តា











