អ្នកចង់ស្អាតសូមអាន! davikah ចែករំលែកវិធីសាស្ត្រ ៦ យ៉ាងដើម្បីបានចង្កេះតូចរាងស្អាត (មានវីដេអូ)!!

រាងរបស់តារាស្រីចំណូលពាន់លាន davikah ចាត់ទុកជារាងក្នុងក្រីស្រម៉ៃរបស់ស្រីៗទូទាំងពិភពលោក តាំងពីដើមរហូតមកទល់សព្វថ្ងៃនេះមានមនុស្សច្រើនណាស់ដែលបានទាក់ទងសាកសួរសុំវិធីស្រាស្ត្រសម្រករាងពីនាង ទាំងទាក់ទងផ្ទាល់ និងចោទសួរតាមកម្មវិធីផ្សេងៗ។ សំនួរគឺធ្វើយ៉ាងណាដើម្បីបានចង្កេះ លេខ២២ ដូចម៉ៃដាវិកា?

ព្រោះមានសំណូមពអោយចែករំលែកគន្លឹះសំខាន់ច្រើនពេក ថ្មីៗនេះតារាស្រីបានថតវិដេអូប្រាប់យ៉ាងលំអិតផុសចូលកម្មវិធី Youtube របស់នាងផ្ទាល់។ ចាប់ផ្តើមដោយការប្រាប់អោយបានដឹងថាវិធីទាំងប្រាំមួយខាងក្រោមនេះជាវិថីដែលនាងធ្វើហើយបានលទ្ធផលល្អ តែមិនមែនមានន័យថាវានឹងមានប្រសិទ្ធភាពចំពោះគ្រប់គ្នាទេណា ពីព្រោះរាងកាយរបស់មនុស្សយើងខុសៗគ្នា អ្នកខ្លះអាចត្រូវអ្នកខ្លះអាចមិនត្រូវ ដូចច្នេះហើយសូមពីភាគ្សាជាមួយគ្រូពេទ្យជំនាញកំឡុងធ្វើលំហាត់ប្រាណ។
៦ វិធីដេលតារាស្រី davikah ធ្វើអោយទទួលបានជោគជ័យខ្លាំងមានដូចជា:

A. យកចិត្តទុកដាក់ចំពោះអាហារដំបូងក្នុងថ្ងៃនីមួយៗជាចំបង (ត្រូវតែជាអាហារដែលល្អសម្រាប់សុខភាព និងរាងកាយ)។
B. ញ៉ាំទឹកអោយបានច្រើន នាងញ៉ាំចន្លោះ ១ ទៅ ២ លីត្រក្នុងមួយថ្ងៃ។
C. ញ៉ាំអាហារដែលសំបូរប្រតីន (ចាំបាច់ត្រូវគ្រប់តាមកំណត់ដែលរាងកាយត្រូវការ)។
D. មិនញ៉ាំអាហារបេលល្ងាច (ក្រោយពេលមេឃងងឹត)។
E. មិនហាត់ប្រាណធ្ងន់ជ្រុល
F. កាត់បន្ថយអាហាររោងចក្រ ខ្លាញ់ ជាតិស្ករខ្ពស់ គ្រប់ប្រភេទ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា